**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជូនជនបរទេសដែលបានលួចឆ្លងដែនដោយខុសច្បាប់ប្រគល់ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្ដេញចេញទៅប្រទេសកំណើតវិញ

ពោធិ៍សាត់ ៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១២ និង៣០នាទី កម្លាំងផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជូនជនបរទេសចំនួន ៧៨ នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតវិញ ក្នុងនោះរួមមានជនជាតិចិនចំនួន ៦២នាក់ ជនជាតិមីយ៉ាន់ម៉ា ៩នាក់ និងថៃ ៧នាក់។

ដោយកន្លងមកកម្លាំងកម្រុះនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បាន ល្បាតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដើម្បីបង្ការបង្ក្រាប និងត្រួតពិនិត្យរាល់ការធ្វើដំណើរដោយមានការសង្ស័យថាដឹកជនបរទេសដែលឆ្លងដែនដោយខុសច្បាប់ ការជួញដូរមនុស្សដែលមានគោលដៅដឹកពីកន្លែងមួយទៅកន្លែងមួយ និងជនបរទេសដែលប្រព្រឹត្តបទល្មើស Online Scam ។ ជាលទ្ធផលក្នុងរយៈពេលក្រោយមកនេះបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់មានការថយចុះគួរឱ្យគត់សម្គាល់ និងទទួលបានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សូមការសហការពីប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ ឬឆ្លងកាត់ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋម្នាក់ ជាសមត្ថកិច្ចម្នាក់ដើម្បីរាយការណ៍ រាល់ពេលដែលប្រទះឃើញបទល្មើសជាក់ស្ដែង ឬសង្ស័យថាជាជនបរទេសដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈវេនប្រចាំបញ្ជាប្រចាំថ្ងៃដែលផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ និងការសុំយល់យោគអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ។ សូមអរគុណ!!

អត្ថបទដែលជាប់ទាក់ទង