ច្រកចេញចូលតែមួយនៅសាលាខេត្តបាត់ដំបង មានទីកន្លែងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៦នេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ឯកឧត្តម សុខ លូ អភិបាលនៃគណ អភិបាលខេត្តបាត់ដំបង លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យលោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងផែនការងារអត្តសញ្ញាណកម្មចាត់តាំងក្រុមការ ងារការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយលោកឧត្តមសេនីយ៍ត្រី រឿម ធុច ស្នងការរងទទួលដឹកនាំ ទៅរៀបចំទីកន្លែងបំពេញ បែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពល រដ្ឋនៅច្រកចេញចូលតែមួយក្នុងបរិវេណសាលាខេត្តបាត់ដំបង។
ចាប់ពីថ្ងៃនេះទៅបងប្អូនប្រជាពលរដ្ឋដែលមានបំណងបំ ពេ ញបែបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬត្រូវបន្តសុ ពលភាពអត្តសញ្ញាណប័ណ្ណសូមអញ្ជេីញទៅកាន់ទីនេះនៅរាល់ពេលម៉ោងធ្វេីការដោយភ្ជាប់មកជាមួយនូវឯក សារពាក់ព័ន្ធមកជាមួយ ឬមានចម្ងល់ចំពោះបញ្ហានេះសូមធ្វេីការទំនាក់ទំនងព័ត៌មានតាមលេខទូរស័ព្ទខាងក្រោម៕

