**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្តេច ម៉ែន សំអន៖ រណសិរ្សនៃប្រទេសកម្ពុជា-វៀតណាម មានតួនាទីសំខាន់ណាស់ក្នុងការបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឱ្យកាន់តែរឹងមាំ

ទីក្រុងហាណូយ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

លោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ថាបានជួបមិត្តចាស់ មិត្តជិតស្និទ្ធ និងជាមិត្តល្អ ដែលតែងតែដើរតួនាទីព្រូនជ្រុំនៃទំនាក់ទំនងកម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ។ បានជម្រាបជូនអំពីដំណើរការ និងលទ្ធផលនៃមហាសន្និបាតមជ្ឈិមបក្សកុំមុយនីស្ដវៀតណាមលើកទី១៤ ដែលជាក្ដីសង្ឃឹមថ្មីសម្រាប់ប្រជាជនវៀតណាម។

លោកជំទាវ ក៏បានសម្ដែងនូវការអបអរសាទរចំពោះការអភិវឌ្ឍ និងសមិទ្ធផលនានា ដែលកម្ពុជាជាបងប្អូនសម្រេចបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធាន និងសម្ដេចធិបតី ជានាយករដ្ឋមន្រ្តី ដោយចាត់ទុកជោគជ័យរបស់កម្ពុជា ក៏ដូចជាជោគជ័យរបស់វៀតណាមដែរ។

ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ លោកជំទាវ បានវាយតម្លៃខ្ពស់ថាកំពុងតែត្រូវពង្រឹងពង្រីកស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់កិច្ចសហការលើវិស័យសំខាន់ៗរួមមាន ការពារជាតិ សន្តិសុខ វិនិយោគ ថាមពល បច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាល និងអប់រំបណ្ដុះបណ្ដាល។ ដោយឡែកបណ្ដាអង្គភាព និងខេត្តជាប់ព្រំដែន ក៏កំពុងតែពង្រឹងពង្រីកនូវភាពជិតសិទ្ធ និងទំនាក់ទំនងល្អពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងកាន់តែស៊ីជម្រៅ និងរឹងមាំរវាងប្រទេសទាំងពីរនេះ ត្រូវបានលោកជំទាវមើលឃើញថា ពិតជាមិនអាចកាត់ផ្ដាច់បានពីតួនាទីដ៏សកម្ម និងរស់រវើករបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឡើយ។

លោកជំទាវក៏បានគោរពអញ្ជើញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា សំដៅលើកកម្ពស់តួនាទីរបស់រណសិរ្សនៃប្រទេសទាំងពីរ ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំ និងយល់ជ្រួតជ្រាបដល់ស្រទាប់យុវជនជំនាន់ក្រោយ ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការរវាងរណសិរ្សប្រទេសទាំងពីរ សម្រាប់ឆ្នាំ ២០២៦-២០៣១។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការចំណាយពេលដ៏មានតម្លៃជួបគណៈប្រតិភូ និងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនាល្អជាបងប្អូន។

សម្តេចក៏បានសម្ដែងនូវការអបអរសាទរ ចំពោះសមិទ្ធផលដែលមហាសន្និបាតបក្សកុំម្មុយនីស្តវៀតណាមលើកទី១៤ សម្រេចបាន និងចំពោះលោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងបន្តជាសមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការណ៍នេះត្រូវបានសម្ដេចកិត្តិសង្គហបណ្ឌិតយល់ថា រណសិរ្សទាំងពីរនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើរួមគ្នាដើម្បីរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់រឹងមាំ តាមរយៈការជំរុញការផ្សព្វផ្សាយឱ្យប្រជាជននៃប្រទេសទាំងពីរបានយល់ជ្រួតជ្រាបអំពីទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ពិសេសយុវជនជំនាន់ក្រោយ។

ភាគីទាំងពីរបានឯកភាពនឹងបន្តធ្វើការរួមគ្នាឱ្យកាន់តែសកម្ម ដើម្បីបង្កើតផែនការអនុវត្តជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង