**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

រដ្ឋមន្រ្តីសុខាភិបាល៖ ពង្រឹងភាពធន់ និងគុណភាពសេវា ដើម្បីសុខុមាលភាពប្រជាជន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតសុខាភិបាលលើកទី៤៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៦៨០នាក់។

ថ្លែងក្នុងឱកាសនោះ យោងតាមសមិទ្ធភាពសុខាភិបាល ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះ ៤ចំនុច បន្តពង្រឹង និងអនវត្ត៖
១) ប្រសិទ្ធភាពតែមួយមុខមិនគ្រប់គ្រាន់ទេ ទាមទារឱ្យមានសក្កិសិទ្ធិភាព
២) គុណភាពត្រូវតែមានសុវត្ថិភាព
៣) នវានុវត្តន៍ប្រកបដោយសមធម៌ និង
៤) ភាពធន់ ផ្អែកទៅលើស្មារតី និងសុឆន្ទៈ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា នៅឆ្នាំ២០២៥ កន្លងមកនេះ ចំពោះវិស័យសុខាភិបាល ត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍នៃការគម្រាមកំហែងសុខភាពដ៏ធ្ងន់ធ្ងរថ្មីមួយទៀត គឺជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ បន្ទាប់ពីវិបត្តិសុខភាពសាធារណៈ ដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់ដល់អាយុជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធនានា និងមូលដ្ឋានសុខាភិបាល។មណ្ឌលសុខភាពជាច្រើនកន្លែង នៅតាមតំបន់ព្រំដែន បានរងការបំផ្លិចបំផ្លាញដោយសារយោធាថៃ ហើយប៉ុស្តិ៍សុខភាព មណ្ឌលសុខភាពជាច្រើនកន្លែងទៀត ត្រូវបានបិទដំណើរការបម្រើ សេវាថែទាំសុខភាពទាំងស្រុង ខណៈដែលប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារាប់ម៉ឺនគ្រួសារ ឬជាងកន្លះលាននាក់ រួមទាំងគ្រូពេទ្យ បុគ្គលិកសុខាភិបាល ត្រូវបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ពីមូលដ្ឋាន សុខាភិបាល មករស់នៅ និងបម្រើសេវាថែទាំសុខភាពជាបណ្តោះអាសន្ន នៅតាមមណ្ឌលសុវត្ថិភាពនានា។

ទោះជាយ៉ាងណា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសុខាភិបាលបានបង្ហាញនូវស្មារតីសាមគ្គីភាពជាតិខ្ពស់ ក្នុងការសង្គ្រោះអាយុជីវិតប្រជាជន ឬជនរងគ្រោះ និងគ្រប់គ្រងហានិភ័យ ទាន់ពេល ប្រកបដោយប្រសិទ្ធភាព ហើយបានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ គ្រូពេទ្យ បុគ្គលិកសុខាភិបាល ដែលបានវេញជាធ្លុងមួយ ជាមួយកម្លាំងសាមគ្គីភាពជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់ សម្តេចមហាបវរធិបតី ដែលក្នុងដំណាក់កាលនោះ ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺ៖ ទី១.ការពារប្រជាជន និង ទី២.ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ថា វឌ្ឍនភាពពហុវិមាត្រ ដែលវិស័យសុខាភិបាលសម្រេចបានក្នុងឆ្នាំ២០២៥ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ក្នុងការការពារសុខភាព និងការលើកកម្ពស់សុខភាព និងសមធម៌ ដោយមានសង្គតិភាពជាមួយគោលនយោបាយអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងផ្នែកទាំងបួនដូចជា៖ ទី១.ការពង្រឹងការថែទាំសុខភាពបឋម ទី២. ការលើកកម្ពស់គុណភាពសេវា និងសុវត្ថិភាព ទី៣. វឌ្ឍនភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងទី៤.ការពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល ។

ក្នុងន័យនោះដែរដើម្បីសម្រេចចំណុចដៅដែលបានកំណត់នៃសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួន ពាក់ព័ន្ធនឹងសុខភាពប្រជាជន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវទស្សនទានគន្លឹះចំនួន ៤ ដើម្បីតម្រង់ទិសការងារឆ្នាំ២០២៦ និងឆ្នាំបន្ត៖

១) ការសម្រេចគោលដៅសុខភាពក្នុងវិស័យសុខាភិបាល នៅក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ ឱ្យបានលឿន ប្រកបដោយប្រសិទ្ធពល និងមាននិរន្តរ៍ភាព
២) ការពង្រឹងអនុលោមភាពនិយត័កម្ម និងការទទួលយកបានគុណភាពសេវាថែទាំសុខភាព ពីសំណាក់ប្រជាពលរដ្ឋ
៣) ការពង្រឹងយន្តការតាមដាន និងវាយតម្លៃសុវត្ថិភាពអ្នកជំងឺ ជាប្រចាំ នៅក្នុងមន្ទីរពេទ្យ ដើម្បីបង្កើនទំនុកចិត្ត ពីប្រជាជនមកលើប្រព័ន្ធផ្តល់សេវាថែទាំសុខភាព
៤) ការបន្តពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាលស្រុកប្រតិបត្តិ ក្នុងការត្រៀមខ្លួន និងការឆ្លើយតបរហ័ស ប្រកបដោយប្រសិទ្ធភាព នឹងការគម្រាមកំហែងសុខភាព ឬគ្រោះអាសន្នសុខភាព

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំ និងពុះពារបម្រើសេវាសុខាភិបាល ប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស។ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញឱ្យអង្គសន្និបាត យកលទ្ធផលនៃការពិភាក្សាទៅអនុវត្ត ក្នុងផែនការសកម្មភាពឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាពបំផុត ក្រោមប្រតិបត្តិការណ៍ «សកលភាព ជំនឿទុកចិត្ត សុច្ចរិតភាព គុណភាព ប្រសិទ្ធភាព សមភាព ភាពធន់ នវានុវត្តន៍ និងការសហការ»៕

អត្ថបទដែលជាប់ទាក់ទង