ឯកឧត្តម អុិត ប្រាំង ផ្តល់អនុសាសន៍ណែនាំ ដល់និស្សិតអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) មុននឹងចេញទៅសិក្សា

ភ្នំពេញ៖ ឯកឧត្តម អុិត ប្រាំង រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែនិងថាមពល តំណាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានទទួលជួប និងផ្តល់អនុសាសន៍ណែនាំ ដល់និស្សិតអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) សរុបចំនួន២៤រូប មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅតាមបណ្តាសាកលវិទ្យាល័យក្នុងប្រទេសជប៉ុនតាមមុខជំនាញ និងគោលដៅផ្សេងៗគ្នា។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានធ្វើការលើកទឹកចិត្ត និងផ្តល់អនុសាសន៍ណែនាំជាច្រើន ពិសេសគឺការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងសម្រេចអោយបាននូវជោញជ័យជាផ្លែផ្កា ដើម្បីត្រឡប់មកអភិវឌ្ឍមាតុភូមិកម្ពុជានៃយើង៕


