**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណ! រដ្ឋបាលខេត្តតាកែវ នាំយកអំណោយ “មូលនិធិបេះដូងមហាគ្រួសារខ្មែរ” ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើន ជូនដល់កងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា ការចុះនាពេលនេះ គឺក្នុងគោលបំណងពាំនាំនូវការសួរសុខទុក្ខ និងទឹកចិត្តស្រឡាញ់ចេញពី “បេះដូងអ្នកខេត្តតាកែវ” តាមរយៈ មូលនិធិបេះដូងមហាគ្រួសារខ្មែរ ដើម្បីជួយសម្រួលដល់ការលំបាកប្រចាំថ្ងៃរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិយ៉ាងស្វាហាប់។

ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា ថ្ងៃនេះខ្ញុំបានដឹកនាំគណៈប្រតិភូខេត្តតាកែវ មកសួរសុខទុក្ខនាយទាហាននាយទាហានរងពុលទាហាន ដែលមានភារកិច្ចប្រចាំការនៅទឹកប្រាសាទព្រះវិហារ ព្រមទាំងបាននាំយកអំណោយមហាគ្រួសារខ្មែរ ” បេះដូងអ្នកខេត្តតាកែវ ” មួយចំនួនធំដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ។

ឯកឧត្តមបន្តថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោធិបតី មានលោកទាំងពីរបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការការពារបូរណៈភាពទឹកដីពីចោរសៀមឈ្លានពាន ។

ឯកឧត្តម វ៉ី សំណាង បន្ថែមទៀតថា ទន្ទឹមនឹងនេះក៏សូមគោរពដឹងគុណចំពោះវីរៈកងទ័ព កងនគរបាលទាំងអស់ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិរបស់យើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង