**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) ប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារឆ្នាំ២០២៥ និងពិនិត្យផែនការការងារសម្រាប់ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងជាតំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកទី២ របស់គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) នារសៀលថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

កិច្ចប្រជុំលើកទី២នេះ មានគោលបំណងសំខាន់ៗ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពដែលសម្រេចបានក្រោមកម្មវិធី DEY III ក្នុងឆ្នាំ២០២៥ រួមទាំងបញ្ហាប្រឈមចម្បងៗ ផែនការការងារឆ្នាំ២០២៦ និងថវិការបស់កម្មវិធី DEY III សម្រាប់ឆ្នាំ២០២៦ ព្រមទាំងផ្តល់អនុសាសន៍នានា ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍជំនាញ និងការងារសមរម្យសម្រាប់យុវជន។

ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្មវិធី DEY III សម្រេចបានសមិទ្ធផលជាទីគាប់ចិត្ត ជាពិសេសការសម្រេចបានទិសដៅការងារអាទិភាពក្នុងការពង្រឹងប្រព័ន្ធការងារ TVET បង្កើនលទ្ធភាពទទួលបានការងារសមរម្យ និងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅជាដើម។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្មវិធីបានជួយគាំទ្រយុវជនសរុបចំនួន ៤ ៦៦៣នាក់ ឱ្យទទួលបានការងារសមរម្យ តាមរយៈវគ្គបណ្តុះបណ្តាល TVET និងកិច្ចអន្តរាគមន៍នានា ដោយក្នុងនោះ មានស្ត្រីរហូតដល់ ៥៣% និងពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ចំនួន ៣១៧នាក់ (ស្ត្រី ៣៧%) រួមទាំងជនមានពិការភាពផងដែរ។ ការអនុវត្តកម្មវិធី DEY III ក្នុងឆ្នាំ២០២៦ កម្មវិធីក៏នឹងពិចារណា ក្នុងការផ្តល់ការគាំទ្រដល់ពលករចំណាកស្រុកដែលត្រឡប់ពីបរទេសវិញឱ្យទទួលបានការងារ ដើម្បីគាំទ្រការខិតខំប្រឹងប្រែងយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដៃគូអង្គការសហប្រជាជាតិ (ILO, UNESCO, UNICEF, UNIDO) និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការសម្រេចបាននូវសមិទ្ធផលការងារតាមការគ្រោងទុក ក៏ដូចជាទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដែលបានបន្តគាំទ្រហិរញ្ញប្បទានដល់កម្មវិធីនេះ។

ទន្ទឹមនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធី DEY III ក្នុងការធានាការងារសមរម្យសម្រាប់យុវជន និងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលជំនាញដែលមានគុណភាព និងឆ្លើយតបតាមតម្រូវការទីផ្សារ ក៏ដូចជា វឌ្ឍនភាពដែលសម្រេចបានពីការអនុវត្តកម្មវិធី TVET 1.5M។ ឯកឧត្តមក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ជាពិសេសការកៀរគរយុវជនដែលបោះបង់ការសិក្សា និងយុវជនកំពុងបំពេញការងារនៅតាមសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមិនទាន់ចុះបញ្ជី ឱ្យចុះឈ្មោះចូលរៀនកម្មវិធី TVET ទោះបីជាក្រសួងបានផ្តល់ភាពងាយស្រួល តាមរយៈការរៀបចំម៉ោងសិក្សាជាច្រើនវេន ដែលរួមមានទាំងវេនយប់ និងចុងសប្តាហ៍ក៏ដោយ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Xiaoyan Qian បានផ្តល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេស ពិនិត្យនូវរាល់លទ្ធផលរំពឹងទុក និងវិធីសាស្ត្រអនុវត្តការងារសម្រាប់ផែនការការងារឆ្នាំ២០២៦។ ការជំរុញនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យការជួយជ្រោមជ្រែងដល់ក្រុមគោលដៅ និងយុវជនទទួលផលពីគម្រោង ទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកស្រី Xiaoyan Qian បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក ជាពិសេសបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចាត់វិធានការយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងការគាំទ្រដល់អតីតពលករដែលបានធ្វើមាតុភូមិនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង