**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោក Mark Carney៖ កាណាដា-ចិន កំពុងរៀបចំផែនការកិច្ចសហប្រតិបត្តិការថ្មីមួយ ចំពោះមុខការបែកចែក និងភាពចលាចលជាសកល

ចិន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី Mark Carney បានសាទរដល់ភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកាណាដា និងចិន និងជាមួយមេដឹកនាំលោក ស៉ី ជីនពីង ហើយថាកាណាដា-ចិន កំពុងរៀបចំផែនការកិច្ចសហប្រតិបត្តិការថ្មីមួយ ចំពោះមុខការបែកចែក និងភាពចលាចលជាសកល។

លោក Carney បានប្រាប់សមាជិកសភាជាន់ខ្ពស់ចិន លោក Zhao Leji ក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង យ៉ាងដូច្នេះថា «យើងត្រូវបានជំរុញទឹកចិត្ត ដោយភាពជាអ្នកដឹកនាំរបស់លោកប្រធានាធិបតី ស៉ី ជីនពីង និងដំណើរការរីកចម្រើនក្នុងទំនាក់ទំនង។ ការណ៍នេះ ជួយរៀបចំ ឆាក ពិភាក្សា លើ បញ្ហាច្រើន ដែល អាចឱ្យយើង ក្លាយជា ដៃគូ យុទ្ធសាស្ត្រ ចាប់ពីវិស័យ ថាមពល ដល់ កសិកម្ម ចំណង ទាក់ទងរវាងប្រជាជន និងប្រជាជន ពហុភាគី និយម រហូតដល់ បញ្ហា សន្តិសុខ»។

ក្នុងកិច្ចប្រជុំដាច់ដោយឡែកជាមួយ លោក Li Qiang នាយករដ្ឋមន្ត្រីចិន លោក Carney គូសបញ្ជាក់ថា «ក្រុមការងាររបស់យើងខិតខំណាស់ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម និងបង្កើតឱកាសថ្មីៗ»។ តាមរដ្ឋមន្ត្រីឧស្សាហកម្មកាណាដា លោកស្រី Melanie Joly ការពិភាក្សាអំពីពន្ធគយលើរថយន្តអគ្គិសនីចិន ក៏កំពុងដំណើរការផងដែរ។

នៅក្នុងផែនទីបង្ហាញផ្លូវពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសទាំងពីរប្តេជ្ញា រក្សាបណ្តាញទំនាក់ទំនងបើកចំហ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មផលិតផលកសិកម្ម។ ជុំវិញវិស័យថាមពល ភាគីទាំងពីរមានគម្រោងស្វែងយល់ពីការអភិវឌ្ឍប្រេង និងឧស្ម័ន ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើពាណិជ្ជកម្មរ៉ែអ៊ុយរ៉ាញ៉ូមធម្មជាតិ។

គួរបញ្ជាក់ថា លោក Carney កំពុងស្ថិតក្នុងប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ និងជាលើកដំបូងដោយនាយករដ្ឋមន្ត្រីកាណាដា ចាប់តាំងពីឆ្នាំ ២០១៧ ដែលអនុវត្តតាមជំនួបវិជ្ជមានជាមួយលោក ស៉ី កាលពីខែតុលា នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកទាំងពីរគ្រោងជួបគ្នា ម្តងទៀត នាថ្ងៃសុក្រនេះ៕

អត្ថបទដែលជាប់ទាក់ទង