ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារនិងអនុញ្ញាតឱ្យតំណាងវិទ្យាស្ថានវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)ធ្វើបទបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) និងសហការីជួបពិភាក្សាការងារនិងធ្វើបទបង្ហាញលើអត្ថបទគោលនយោបាយរហ័សស្ដីពីការប្រែក្លាយវិបត្តិទៅជាឱកាស៖កម្មវិធីអន្តរាគមន៍សម្រាប់ការវិលត្រឡប់របស់ពលករចំណាកស្រុកកម្ពុជា និងគោលនយោបាយរហ័ស៖ព័ត៌មានប្រជាសាស្ត្រនិងសេដ្ឋកិច្ចរបស់ពលករចំណាកស្រុក នៅទីស្ដីការក្រសួងមហាផ្ទៃ។

