នាយឧត្តមសេនីយ៍ សេង ផល្លី អញ្ជើញជាសហប្រធានជាមួយ ប្រធានបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកសាងសមត្ថភាពគ្រូបង្ហាត់ក្បាច់គុនបណ្ឌិត្យសភានគរបាលកម្ពុជា តាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជាសហប្រធានគណៈអធិបតីជាមួយ ឯកឧត្តម ឧត្ដមសេនីយ៍ទោ Lee Myung Kyo ប្រធានបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកសាងសមត្ថភាពគ្រូបង្ហាត់ក្បាច់គុននៃបណ្ឌិត្យសភានគរបាលកម្ពុជា តាមប្រព័ន្ធអនឡាញ។