លោក ដូណាល់ ត្រាំ មិនជឿថាមានការវាយប្រហាររបស់អ៊ុយក្រែន ទៅលើលំនៅដ្ឋានរបស់លោក ពូទីន

បរទេស៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនជឿថាមានការវាយប្រហាររបស់អ៊ុយក្រែន ទៅលើលំនៅដ្ឋានរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កើតឡើងដូចការអះអាងរបស់រុស្ស៊ីនោះទេ។
ទីក្រុងមូស្គូ បានចោទប្រកាន់ទីក្រុងកៀវ កាលពីដេីមសប្តាហ៍មុនថា បានព្យាយាមវាយប្រហារលំនៅដ្ឋានលោក ពូទីន ក្នុងតំបន់ Novgorod ភាគខាងជើងប្រទេសរុស្ស៉ី ដោយប្រេីដ្រូនរយៈចម្ងាយឆ្ងាយចំនួន ៩១គ្រឿង ហើយថារុស្ស៉ីនឹងពិនិត្យឡើងវិញ លេីគោលជំហរចរចារបស់ខ្លួននៅក្នុងកិច្ចពិភាក្សាដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន។
ក្នុងដំណេីរត្រឡប់ពីរដ្ឋ Florida ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោន លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលេីយន្តហោះ Air Force One យ៉ាងដូច្នេះថា «ខ្ញុំមិនជឿថា មានការវាយប្រហារបែបនោះកើតឡើងទេ។ មានរឿងមួយដែលបានកើតឡើងនៅក្បែរនោះ ប៉ុន្តែមិនពាក់ព័ន្ធនឹងរឿងនោះទេ»។
អ៊ុយក្រែន និងប្រទេសលោកខាងលិច ក៏បានបដិសេធនឹងការចោទប្រកាន់របស់រុស្ស៉ីផងដែរ៕

