ក្រុម AOT ចុះពិនិត្យផលប៉ះពាល់ដោយការវាយប្រហាររបស់យោធាថៃនៅច្រកជាំ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ លោក ម៉េត មាសភក្តី អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំកំលាំងចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ក្រោយទាហានថៃវាយប្រហារមកលើច្រកជាំ។
ក្រុមការងារបានចុះពិនិត្យស្ថានភាពនៅមាត់ច្រក ទាហានថៃបានរាយបន្លាលួសនៅជាប់មាត់ច្រក និងនៅខាងលិចច្រកក្រោយផ្ទះប្រជាពលរដ្ឋ និងរាយបន្លាលួសខាងកើតច្រកប្រហែល ១០០០ម ពីច្រកជាំ និងទៅពិនិត្យកន្លែងខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ៕
