**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

រោងចក្រ សហគ្រាសនិងក្រុមហ៊ុនវិនិយោគ ដែលមានសក្តានុពលប្រភពបំពុល ត្រូវចាំបាច់ចូលរួមគោរពច្បាប់បរិស្ថានដើម្បីពង្រឹងវប្បធម៌ស្អាតនៅកម្ពុជា ប្រជាពលរដ្ឋមានសុខភាពល្អ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព

ភ្នំពេញ៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលធ្វើអាជីវកម្ម មានសក្តានុពលប្រភពបំពុល ដូចជា ប្រភេទបោកគក់ ជ្រលក់ពណ៌ និងគីមីផ្សេងៗ ត្រូវគោរពទៅតាមបទដ្ឋានបរិស្ថាន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីធានាទប់ស្កាត់ការប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ និងការទទួលរងនូវពិន័យតាមច្បាប់ធ្ងន់ធ្ងរ រួមទាំងការអនុវត្តវិធានការបញ្ជាកែប្រែបច្ចេកទេស ក្នុងនោះមានទាំងការស្តារបរិស្ថានឡើងវិញ និងសំណងនៃការខូចខាតបរិស្ថានថែមទៀត។

ជាឧទាហរណ៍ ករណីរោងចក្រ XINSHENGTONG ENERGY (CAMBODIA) CO.,LTD ដែលមានមូលដ្ឋាននៅភូមិត្រពាំងរុន ឃុំដំណាក់វាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានរកឃើញថា មិនបានគោរពច្បាប់បរិស្ថាននិងបទដ្ឋានគតិយុត្តចូលជាធរមាននៅកម្ពុជា។

ក្រុមការងារចម្រុះ បានរកឃើញរោងចក្រខាងលើនេះ បានបង្កឱ្យមានការលេចធ្លាយសំណល់ប្រេង ធ្វើឱ្យប៉ះពាល់ដីស្រែប្រជាពលរដ្ឋ នៅក្បែរនោះចំនួនប្រមាណ២ហិចតា ខូចស្រូវ ខូចសន្ទូង ខូចគុណភាពទឹក គុណភាពដី និងប្រព័ន្ធជីវៈចម្រុះ ជាបទល្មើសមានចែងក្នុងមាត្រា២០៦ មាត្រា២៦៨ មាត្រា២៩៨ និងមាត្រា៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីការពារបរិស្ថាន និងការគ្រប់គ្រងធនធាតិធម្មជាតិ សំដៅពង្រឹងវប្បធម៌ស្អាត នៅតាមមូលដ្ឋានអាជីវកម្ម ធានាការរស់នៅរបស់ប្រជាពលរដ្ឋមានសុខភាពល្អ មានជីវភាពល្អប្រសើរនិងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តភាព។ «ក្រសួងបរិស្ថាន រហូតដល់ពេលនេះ បន្តពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ការពុលចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយណា ដែលបន្តមិនគោរពច្បាប់ និងធ្វើការបំផ្លាញបរិស្ថាន និងសុខភាពពលរដ្ឋឡើយ។» មាន ឯកឧត្តមរដ្ឋមន្រ្តីប្រសាសន៍បន្ថែម។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទី១ គឺ ភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យកម្ពុជា មានភាពស្អាតទាំងក្នុងទឹក នៅលើដី និងលើមេឃ នោះគឺត្រូវធ្វើការសម្អាតផ្ទះយើង សង្គមយើង ប្រទេសយើងឱ្យមានភាពស្អាត ដើម្បីធនាការពារបរិស្ថាន សុខភាពប្រជាពលរដ្ឋផង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង