**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ស្ថានទូតចិនប្រចាំកម្ពុជារៀបចំកម្មវិធី “បើករថយន្តចិន ដើរផ្លូវមិត្តភាព”

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី “បើករថយន្តចិន ដើរផ្លូវមិត្តភាព” ដោយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានដឹកនាំមន្រ្តីការទូតនៃស្ថានទូតចិនបើកបររថយន្តចិនម៉ាកHong Qiដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដោយតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងលោក Zhao Haiyan អគ្គទីប្រឹក្សា និងមន្រ្តីការទូតផ្សេងទៀតនៃស្ថានទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាជាមួយសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានស្តាប់របាយការណ៍ការងារពាក់ព័ន្ធរបស់ក្រុមហ៊ុនចិនCRBCនិងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ឯកឧត្តមមានប្រសាសន៍ថា ក្រុមហ៊ុនចិនCRBCនិងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសហគ្រាសចិនឆ្នើមតំណាងនៅក្នុងប្រទេសកម្ពុជា។ សង្ឃឹមថាសហគ្រាសនឹងបន្តធ្វើអាជីវកម្មស្របច្បាប់ ការពារសិទ្ធិផលប្រយោជន៍ស្របច្បាប់របស់និយោជិត និទានឱ្យបានល្អនូវរឿងនិទានរបស់ចិន ឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមផ្សេងៗ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលវិនិយោគកសាងឡើងដោយក្រុមហ៊ុនចិនCRBC មានប្រវែងសរុប១៨៧.០៥គីឡូម៉ែត្រ។ ការដ្ឋានសំខាន់ៗបានតភ្ជាប់ទាំងស្រុង គ្រោងនឹងដាក់ដំណើរសាកល្បងនៅខែកញ្ញាខាងមុខនេះ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានថ្នាក់ដឹកនាំទាំងពីរប្រទេសប្រសិទ្ធនាមថាជាគម្រោងគំរូសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន-កម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ បានទាក់ទាញសហគ្រាសជាង១៧០ក្រុមហ៊ុនដែលមកពីប្រទេសផ្សេងៗចូលមកតាំងក្រុមហ៊ុន និងបានបង្កើតឱកាសការងារក្នុងស្រុកជាង៣ម៉ឺនកន្លែង។

ថ្នាក់ដឹកនាំស្ថានទូតក៏បានធ្វើដំណើរជាពិសេសទៅកាន់ស្ថានកុងស៊ុលប្រចាំខេត្តព្រះសីហនុដើម្បីទៅសួរសុខទុក្ខមន្រ្តីការទូតនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង