**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

អំណោយកង់៩៥គ្រឿង បន្ថែមកម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅឃុំដូង ស្រុកបាទី

តាកែវ ៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការរួមចំណែកលើកទឹកចិត្តដល់ការសិក្សារបស់កុមារនៅជនបទ ក្រុមហ៊ុន Hello Bike តាមរយៈ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានរៀបចំសកម្មភាពចែកកង់៩៥គ្រឿងជូនដល់សិស្សានុសិស្សសិក្សានៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។
លោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានពាំនាំនូវប្រសាសន៍របស់ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលដោយបានគូសបញ្ជាក់ថា ការផ្តល់កង់ចំនួន៩៥គ្រឿងក្នុងចំណោម២៥០០គ្រឿងជូនសិស្សានុសិស្សនៅសាលាអង្គកំនប់នាថ្ងៃនេះ គឺជាការឆ្លើយតបលើការផ្តល់មធ្យោបាយធ្វើដំណើរ និងលើកទឹកចិត្តកាន់តែសកម្មថែមទៀតដល់សិស្សានុសិស្សក្នុងការសិក្សា។ លោកបានបន្ថែមថា កង់មួយគ្រឿងមិនត្រឹមជាមធ្យោបាយសាមញ្ញប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ធំធេងក្នុងការសន្សំពេលវេលា និងបង្កើនជីវភាពរស់នៅរបស់សិស្សានុសិស្ស ទាំងក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ ទាំងការប្រើប្រាស់ជាប្រយោជន៍បម្រើដល់គ្រួសាររបស់ខ្លួន។

តំណាងក្រុមហ៊ុន Hello និងមូលនិធិចិន CFRD លោក ឆិន អ៊ីស៊ាន (Chen Yixian) បានបញ្ជាក់ថា កម្មវិធីចែកកង់នេះជាផ្នែកមួយរបស់សង្គមស៊ីវិលចិនក្រោមកិច្ចសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាអ្នកសម្របសម្រួលនិងលើកទឹកចិត្តដល់បេសកកម្មការងាររបស់បណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ក្នុងគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ការសិក្សារបស់កុមារនៅតំបន់ជនបទ និងតំបន់ដែលជួបការលំបាក។ តាមរយៈការផ្តល់ជូនមធ្យោបាយធ្វើដំណើរដ៏សមស្រប ក្រុមហ៊ុនHello Bike និងមូលនិធិCFRD សង្ឃឹមថា សិស្សានុសិស្សនឹងមានលទ្ធភាពទទួលបានចំណាត់ថ្នាក់កាន់តែខ្ពស់ក្នុងការសិក្សា និងបន្តការសិក្សារបស់ខ្លួនដោយមានទំនុកចិត្តខ្ពស់ជាងមុន។ លោកក៏បានបន្ថែមថា សកម្មភាពនេះមិនត្រឹមតែជាការចែកអំណោយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីសាមគ្គី និងការចូលរួមទទួលខុសត្រូវសង្គមរបស់វិស័យឯកជន និងសង្គមស៊ីវិលចិន ក្នុងការរួមចំណែកជាមួយសង្គមស៊ីវិលកម្ពុជាដែលមានវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាស្នូល ដើម្បីអភិវឌ្ឍធនធានមនុស្ស និងកសាងមូលដ្ឋានរឹងមាំសម្រាប់អនាគតប្រទេសជាតិ។

ក្នុងឱកាសដដែលនេះ ក្នុងនាមគណៈគ្រប់គ្រងសាលាបឋមសិក្សាអង្គកំនប់ លោក ណុប ទូច មេឃុំដូង បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដល់ក្រុមហ៊ុន Hello និងដល់មូលនិធិចិន CFRD ដែលបានយកចិត្តទុកដាក់ជាក់ស្តែងដល់តម្រូវការរបស់សិស្សានុសិស្ស។

ដោយឡែក មាតាបិតាសិស្ស និងសហគមន៍មូលដ្ឋាន ក៏បានបង្ហាញនូវក្តីរីករាយ និងការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ដោយចាត់ទុកថា ជាជំនួយដ៏មានតម្លៃសម្រាប់គ្រួសារនៅជនបទ និងគ្រួសារដែលមានចំណូលទាប ហើយទាំងអស់គ្នាសុទ្ធតែបានយល់ស្របគ្នាថា ការទទួលបានកង់ នឹងជួយកូនៗរបស់ខ្លួនមានឱកាសរៀនសូត្របានល្អប្រសើរជាងមុន និងបន្តក្តីសុបិនរបស់ខ្លួនក្នុងការក្លាយជាកម្លាំងពលកម្មបញ្ញាញាណប្រកបដោយគុណភាពខ្ពស់ និងជាទំពាំងដ៏ប្រពៃសម្រាប់សង្គមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង