អភិបាលខេត្តកែប ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

កែប៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជេីញជួបសួរសុខទុក្ខ និងឧបត្ថម្ភលោកវរសេនីយ៍ទោ ចាន់ ដារ៉ា អនុប្រធានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៃអង្គភាព យុទ្ធភូមិភាគទី៥ ដែលកំពុងពិនិត្យ និងសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។
លោក ចាន់ ដារ៉ា មានទីលំនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។បច្ចុប្បន្ន លោកគឺជាវីរកងទ័ពដែលកំពុងបំពេញការងារនៅអង្គភាពយុទ្ធភូមិភាគទី៥ និងបានចូលរួមប្រយុទ្ធការពារទឹកដីយ៉ាងអង់អាចក្លាហាន។
ការអញ្ជេីញសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាពីសំណាក់ ឯកឧត្តម បណ្ឌិត អភិបាលខេត្តកែប នាឱកាសនេះពិតជាបានបង្ហាញឱ្យឃេីញនូវការយកចិត្តទុកដាក់ និងគោរពស្រលាញ់ ក៏ដូចជាការគោរពដឹងគុណនូវគំរូវីរភាពដ៏ អង់អាចក្លាហានរបស់វីរកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងសេចក្ដីសុខក្សេមក្សាន្ត របស់ ប្រជាជនកម្ពុជា៕

