ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសិក្ខាសាលាបិទបញ្ចប់ ការពិនិត្យសៀវភៅណែនាំស្តីពីការរៀបចំផែនការរូបវន្ត និងក្របខណ្ឌគតិយុត្តv

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃ អ.គ.ដ.ន.ជ អញ្ជើញចូលរួមសិក្ខាសាលាបិទបញ្ចប់ ការពិនិត្យសៀវភៅណែនាំស្តីពីការរៀបចំផែនការរូបវន្ត និងក្របខណ្ឌគតិយុត្ត នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប

