អភិបាលខេត្តបាត់ដំបង ទទួលអំណោយដ៏ថ្លៃថ្លារបស់ប្រមុខថ្នាក់ដឹកនាំ ដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន ដែលរួមមានសម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលជាការចូលរួមដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ សម្ភារដែលបានប្រគល់ជូនមានដូចជា៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ តង់ ម៉ុង ភួយ ក្រម៉ា សារុង និងថវិកា។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ប៉េង ពោធិ៍នា និងគណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលា និងនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចាត់ចែងតាមតម្រូវការចាំបាច់របស់ខេត្តក្នុងគ្រាដ៏លំបាកនេះ៕

