រីករាយថ្ងៃចុងសប្ដាហ៍ ជាមួយការទស្សនាទេសភាព នៃប្រាសាទបាគង
ភ្នំពេញ៖ ប្រាសាទបាគង ជារមណីយដ្ឋានទេសចរណ៍ បែបវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាននេះមានទីតាំងស្ថិត នៅក្នុងភូមិលលៃ ឃុំបាគង ស្រុកបាគង ដែលមានចំងាយប្រមាណជា ១៥គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗ ដូចជាប្រវត្តិនៃការសាងសង់ ទីតាំង រចនាបទល្អឯក និងជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត។
នៅទីនេះភ្ញៀវទេសចរអាចនៅទីនេះភ្ញៀវទេសចរ អាចមកសិក្សាអំពីប្រវត្តិសាស្រ្ត លំហែកម្សាន្ត មើលប្រាសាទ មើលចម្លាក់ មើលថ្ងៃលិច និងថតរូបទុកជាអនុស្សាវរីយ៍ ។
ប្រាសាទបាគងស្ថិតក្នុងក្រុមរលួស តែស្ថិតចំកណ្តាលនៃទីក្រុងអង្គរទី១ ឬហរិហល័យ ដោយមានចម្ងាយប្រមាណជា ១២គ.ម ពីទីរួមខេត្តសៀមរាបបច្ចុប្បន្ន ។ សូមជម្រាប ថា ប្រាសាទអង្គរទាំងនោះ ស្ថិតមិនឆ្ងាយពីគ្នាប៉ុន្មានទេ ពី ១ ទៅ ២គ.ម កន្លះតែប៉ុណ្ណោះ ។
ស្ថិតនៅខាងត្បូងនៃប្រាសាទព្រះគោ នៅក្នុងភូមិបាគង ស្រុកបាគងខេត្តសៀមរាប ប្រសាទបាគងត្រូវបានសាងសង់ឡើង ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ នៅឆ្នាំ៨៨១ នៃគ.ស ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ដ៏មានមហិទ្ធិឫទ្ធិ ។ ប្រាសាទបាគងដែលជាប្រាសាទមុនគេ សាងសង់អំពីថ្មភក់ ប្រកបដោយនិម្មាបនកម្មដ៏ល្អប្រណិត ដែលមានឈ្មោះដើមថា ថ្មនៃឥសៈ ហើយតំណាងភ្នំសុមេរុ ព្រោះស្ថិតចំកណ្តាលនៃទីក្រុងហរិហល័យ ៕