**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកលិចផ្លូវ សាលារៀន និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំឈើទាល

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកលិចផ្លូវ សាលារៀន និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំឈើទាល ដោយត្រូវសហការគ្នាតាមដាន និងរាយការណ៍ឱ្យបានជាប់ជាប្រចាំមកខេត្ត ជាពិសេសក៏ត្រូវតែរៀបចំផែនការដើម្បីត្រៀមជួយដោះស្រាយបញ្ញានានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

ឯកឧត្តម គួច ចំរើន បានណែនាំដូច្នេះ ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំមន្ទីរជំនាញ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកកៀនស្វាយ ចុះពិនិត្យស្ថានភាពទឹកលិចដោយសារទឹកភ្លៀង នៅក្នុងបរិវេណដីខាងក្រោយសាលាបឋមសិក្សា និងអនុវិទ្យាល័យឬស្សីស្រុក និងស្ថានភាពរបស់ព្រែកឫស្សីស្រុក ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

ចំពោះដីផ្នែកខាងក្រោយរបស់សាលាបឋមសិក្សា និងអនុវិទ្យាល័យឬស្សីស្រុក ដែលបានរងការលិចទឹកទំហំជាង ២ពាន់ម៉ែត្រការ៉េ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរស្រុកត្រូវយកដីមកចាក់បំពេញ និងត្រូវយកគ្រឿងចក្រមកឈូសឆាយឱ្យបានស្អាត និងកាយរំដោះទឹកចេញពីបរិវេណសាលាឱ្យបានឆាប់រហ័ស។

ដោយឡែកសម្រាប់ស្ថានភាពរបស់ព្រែកឬស្សីស្រុក ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកត្រូវសហការគ្នាចុះធ្វើនិយាមការទៅតាមបណ្ដោយព្រែក និងដាក់គ្រឿងចក្របណ្ដើរៗ ទុកសម្រាប់ធ្វើការកាយ និងស្ដារព្រែកនេះឱ្យបានល្អប្រសើឡើងវិញ កុំឱ្យមានការកកស្ទះ ដើម្បីទុករំដោះទឹកបញ្ជៀសការជនលិចសាលារៀន ផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។ ពិសេសជាងនេះទៅទៀតនោះគឺ ពាក់ព័ន្ធនិងការចុះធ្វើនិយាមការ និងការដឹកគ្រឿងចក្រចូល គឺដាច់ខាតមិនត្រូវឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាដាច់ខាត។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់ក្រុមការងារមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍ចំពោះបញ្ហាទឹកលិចក្នុងភូមិសាស្ត្រឃុំឈើទាលនេះបន្ថែមទៀត ត្រូវបន្តកិច្ចសហការគ្នាពិនិត្យស្ថានភាពទឹកលិចឱ្យបានជាប់ជាប្រចាំ ករណីចាំបាច់ត្រូវរាយការណ៍មកខេត្តឱ្យបានទាន់ពេលវេលាដើម្បីខេត្តជួយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបញ្ចៀសបាននូវការជន់លិច៕

អត្ថបទដែលជាប់ទាក់ទង