**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

អភិបាលខេត្តកែប ដាក់ចេញគោលការណ៍ណែនាំ ៩ចំណុច ក្នុងសិក្ខាសាលា ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធន

កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធន នៅសាខាពន្ធដារខេត្តកែប។

សិក្ខាសាលាដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញ ខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ទូទាំងខេត្ត។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្ត ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមក។

ជាមួយនេះ ដើម្បីឲ្យការងារប្រមូលពន្ធកាន់តែមានការរីកចម្រើន ប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់ចេញនូវគោលការណ៍ណែនាំចំនួន ៩ចំណុច រួមមាន៖
១. ត្រូវយកចិត្តទុកដាក់តាមដាន និងស្តាប់ការធ្វើបទបង្ហាញ ចោទសួរ និងពិភាក្សាគ្នាឲ្យបានផុសផុល។

២. សាខាពន្ធដារត្រូវបន្តខិតខំផ្តល់សេវាជូនអ្នកជាប់ពន្ធឲ្យកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពបន្ថែមទៀត។

៣. ត្រូវបន្តថែរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជិតស្និទ្ធរវាង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារក្នុងអង្គភាពឲ្យបានល្អ។

៤. ត្រូវអនុវត្តតាមគោលការណែនាំរបសរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយភាពទទួលខុសត្រូវ។

៥. ត្រូវខិតខំប្រមូលពន្ធតាមមុខងារ និងតាមប្រភេទនៃអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់។

៦. ត្រូវបន្តសហការ និងបង្កលក្ខណៈល្អជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់។

៧. អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុក ត្រូវសហការផ្តល់ព័ត៌មានផ្តល់ទិន្នន័យជូនគ្នាទៅវិញទៅមកឲ្យបានល្អ។

៨. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហការផ្តល់ទិន្នន័យ និងសំណុំឯកសារថតចម្លងដីដែលបានចុះបញ្ជីជាប្រពន្ធ(អំណោយពីរដ្ឋដែលមិនឆ្លងយន្តការប្រថាប់ត្រា) និងដីដែលមានទំហំលើពី៥ហិកតាឡើងទៅ មកសាខាពន្ធដារខេត្ត ដើម្បីតាមដានការបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រចាំឆ្នាំ។

៩. រដ្ឋបាលឃុំ សង្កាត់ ត្រូវសហការផ្តល់ទិន្នន័យ និងសំណុំឯកសារថតចម្លងនៃកិច្ចសន្យាជួលផ្ទះ និងដីមកសាខាពន្ធដារខេត្ត ដើម្បីតាមដានការបំពេញកាតព្វកិច្ចពន្ធលើឈ្នួលអចលនទ្រព្យ ឬជំរុញភាគីអ្នកជួលផ្ទះ និងដីមកបំពេញកាតព្វកិច្ចបង់ពន្ធលើឈ្នួលផ្ទះ និងដីនៅសាខាពន្ធដារខេត្ត៕

អត្ថបទដែលជាប់ទាក់ទង