ឯកឧត្ដម សាយ សំអាល់ តំណាងកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរការប្រកាសចូលកាន់តំណែង ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ ជាប្រធានាធិបតីទី១៧ របស់ហ្វីលីពីន
ភ្នំពេញ៖ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបាន សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ចាត់តាំងជាបេសកជនពិសេសតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងពិធីអបអរសាទរការប្រកាសចូលកាន់តំណែងរបស់ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន។
ពិធីខាងលើនេះបានប្រព្រឹត្តទៅនៅសារមន្ទីរជាតិវិចិត្រសិល្បៈ ក្នុងរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រួមជាមួយថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោក៕