លោកXi Jinpingថ្លែងអំពី “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”នៅហុងកុង៖គ្មានមូលហេតុណាអាចកែប្រែប្រព័ន្ធដ៏ល្អយ៉ាងនេះឡើយ
ថ្ងៃទី១ ខែកក្កដា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានលើកឡើងថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ត្រូវបានត្រួតពិនិត្យម្តងហើយម្តងទៀត សមស្របទៅតាមផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជាតិនិងផលប្រយោជន៍ជាក់ស្តែងរបស់ហុងកុងនិងម៉ាកាវ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិនចំនួន១៤០០លាននាក់ ទទួលបានការគាំទ្រជាឯកភាពពីប្រជាពលរដ្ឋហុងកុងនិងម៉ាកាវ ព្រមទាំងទទួលបានការយល់ស្របជាទូទៅពីសហគមន៍អន្តរជាតិ។ប្រព័ន្ធដ៏ល្អប្រសើរបែបនេះ គ្មានមូលហេតុណាត្រូវកែប្រែទេ ចាំបាច់ប្រកាន់ខ្ជាប់ក្នុងរយៈពេលយូរអង្វែង។
ថ្ងៃដដែល លោកXi Jinpingបានអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការត្រឡប់ចូលប្រទេសចិនវិញរបស់ហុងកុងនិងពិធីកាន់មុខតំណែងនៃរដ្ឋបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសហុងកុង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោកXi Jinpingបន្តទៀតថា កម្មវត្ថុមូលដ្ឋាននៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”គឺគាំពាប្រជាធិបតេយ្យ សន្តិសុខ ផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិ បន្តរក្សាស្ថិរភាពនិងវិបុលភាពក្នុងរយៈពេលយូរអង្វែងរបស់ហុងកុងនិងម៉ាកាវ។អ្វីដែលរដ្ឋាភិបាលមជ្ឈិមចិនបានធ្វើសុទ្ធតែដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ហុងកុងនិងម៉ាកាវ ដើម្បីផលប្រយោជន៍របស់ជនរួមជាតិហុងកុងនិងម៉ាកាវ៕
វិទ្យមិត្តភាពកម្ពុជាចិន