ឯកឧត្តម សួស ប្រាថ្នា អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការនៃកិច្ចប្រជុំលើកទី១៣ ស្ដីពីការកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងប្រធានក្រុមលេខាធិការកម្ពុជា ជាមួយឯកឧត្តម ង្វៀន ទិតថាញ់ ប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង-ប៉ាស៊ីហ្វិកខាងត្បូង នៃក្រសួងការបរទេសនិងជាប្រធានក្រុមលេខាធិការវៀតណាម អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដើម្បីពិនិត្យនិងពិភាក្សាលើកិច្ចការសំខាន់ៗ បម្រើឱ្យកិច្ចប្រជុំលើកទី១៣ ស្ដីពីការកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅសណ្ឋាគាររ៉េស៊ីដង សុខា ភ្នំពេញ។

