**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅស្រុកអង្គរជុំ

សៀមរាប៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណវត្ត បត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ខេត្តសៀមរាប គោលដៅទី៤ ស្រុកអង្គរជុំ អង្គវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះអនុគណស្រុក ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាសមាជិក្រុមប្រឹក្សាខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំងមន្ត្រីរាជការ រដ្ឋបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងសិស្សានុសិស្ស វិស័យឯកជន អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋចូលរួមចំនួន ៤៧០អង្គ/នាក់ចូលរួម។

មានប្រសាសន៍លើកឡើងនៅក្នុងអង្គវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណវត្ត បត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយបានបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រារព្ធធ្វើឡើងក្នុងមួយឆ្នាំម្តង ដើមី្បដោះស្រាយនូវក្តីទុក្ខកង្វល់ សំណូមពរ និង សំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ទៅលើក្តីកង្វល់ផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ ទៅលើបញ្ហាផ្សេងៗមានកើតឡើង ក្នុងមូលដ្ឋានខ្លួន ដើមី្បឲ្យអាជ្ញាធរបានដឹងឮ និង រកដំណោះស្រាយជូនបងប្អូន។

ក្នុងអង្គវេទិកានេះដែរ សមាជិកសមាជិកា ក៏បានលើកឡើងពីបញ្ហារាំរ៉ៃ ចំពោះផ្លូវមួយខែ្សក្នុងឃុំគោកដូង ស្រុកអង្គរជុំ និង ការងារអប់រំ កង្វះ ( ទីលានកីឡា ,កុំព្យូទ័រ ,បន្ទប់រៀន) និង បញ្ហាគ្រូបង្រៀនមិនចប់តាមកម្មវិធីសិក្សា ,បញ្ហាបរិស្ថាន ( ទីកន្លែងចាក់សម្រាម) បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និង បញ្ហាព្រំប្រទល់រដ្ឋបាល ភូមិ ឃុំ ស្រុក។

ឯកឧត្តម លី សំរិទ្ធ ក៏បានជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ សហការនិងស្រុក ឃុំ រៀបចំគម្រោងផ្លូវដ៏រ៉ាំរ៉ៃនេះ ធ្វើទៅតាមមូលនិធិរបស់ស្រុក ឃុំ ក្នុងដំណាក់កាលជំហានគីង្គក់ ព្រមទាំងរដ្ឋបាលស្រុក ធ្វើការសម្របសម្រួលបង្កើតមូលនិធិអន្តរឃុំ ដើមី្បសាងសង់ផ្លូវក្នុងភូមិសាស្ត្រខ្លួន ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។ ម៉្យាងទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឃុំ នឹងការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស ដើមី្បបង្ក្រាបឲ្យខាងតែបាននូវគ្រឿងញៀន និង បារីអេឡិចត្រូនិច រួមទាំងល្បែងស៊ីសងគ្រប់ប្រភេទផងដែរ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានសុំឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ធ្វើការបង្រៀនសិស្ស ឲ្យបានចប់តាមកម្មវិធីសិក្សាប្រចាំឆ្នាំ។

ក្នុងនោះដែរឯកឧត្តមក៏បាន ធ្វើការបញ្ជាក់ពីលទ្ធផលប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តអនុវត្តបាន និង អំពីតួនាទី ភារកិច្ច និង របៀបរបបការងាររបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងគោលបំណង ដើមី្បលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវានិងការ អភិវឌ្ឍសេដ្ឋកិច្ច នៅរដ្ឋបាលក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ច ក្នុងការទទួល និង ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង គ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរអំពីអត្ថប្រយោជន៍ ការធ្វើប័ណ្ណសមាជិក (ប.ស.ស) សម្រាប់បងប្អូន ទៅលើរបបថែទាំ សុខភាព និង របបគ្រោះថ្នាក់ការងារ ដើមី្បសម្រួលកាត់បន្ថយការបង់ថ្លៃព្យាបាលក្នុងកម្រៃសមរម្យជូនបងប្អូន។

តាមការបញ្ជាក់របស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈ អភិបាលខេត្ត បានឲ្យដឹងថា សូមឲ្យស្រុក ឃុំ ធ្វើយ៉ាងណាអនុវត្តទៅឲ្យស្របតាមផែនការនៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ស្រុក ឃុំ លើការអភិវឌ្ឍន៍ភូមិ ឃុំ ស្រុករបស់ខ្លួន។

ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានផ្តល់នូវអនុសាសន៍ ល្អៗមួយចំនួន ដែលជាគន្លឹះសម្រាបស្រុក ឃុំ យកទៅធ្វើការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើមី្បផលប្រយោជន៍ របស់ប្រជាពលរដ្ឋសម្រាប់ទៅពេលអនាគត។ ក្នុងនោះសមាជិកសមាជិកានៃអង្គវេទិកា បានលើកជាសំណួរ និង សំណូមពរផ្ទាល់មាត់ ចំនួន ១៤សំណួរ និង សំណូមពរ និង ជាលាយលក្ខណ៍អក្សរ មានចំនួន៤ សំណួរ និង សំណូមពរ ត្រូវបានវាគ្មិននៃមន្ទីរពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ ទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ,វិស័យអប់រំ ,បរិស្ថាន និង គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង