**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

បេសកជនអាមេរិក៖ សហរដ្ឋអាមេរិក បានបង្ហាញសំណើបទឈប់បាញ់មួយ ដល់ភាគីជម្លោះក្នុងសង្រ្គាមស៊ូដង់ ប៉ុន្តែភាគីទាំងពីរមិនបានទទួលយកជាផ្លូវការទេ

អេមីរ៉ាត់អារ៉ាប់រួម៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បេសកជនអាមេរិក លោក Massad Boulos បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិក បានបង្ហាញសំណើបទឈប់បាញ់មួយ ដល់ភាគីជម្លោះក្នុងសង្រ្គាមស៊ូដង់ ប៉ុន្តែភាគីទាំងពីរមិនបានទទួលយកជាផ្លូវការទេ ខណៈកងទ័ពស៊ូដង់ (SAF) ចោទប្រកាន់ភាគីកងកម្លាំងប៉ារ៉ាយោធា (RSF) ថាបានបន្តការវាយប្រហារ ទោះជាបានប្រកាសឈប់បាញ់ដោយខ្លួនឯងក៏ដោយ។

លោក Boulos ដែលជាទីប្រឹក្សារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចការអាហ្រ្វិក និងអារ៉ាប់ គូសបញ្ជាក់ថា «យើងបានបង្ហាញសំណើបទឈប់បាញ់មួយ ប៉ុន្តែទាំង SAF និង RSF មិនបានទទួលយកជាផ្លូវការនោះទេ»។

ប៉ុន្មានម៉ោងក្រោយសេចក្តីថ្លែងការណ៍របស់ លោក Boulos ក្រុមប្រឹក្សាសន្តិសុខ និងការពារប្រទេសស៊ូដង់ ដឹកនាំដោយមេទ័ព លោក Abdel Fattah al-Burhan បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ឆ្លើយតបនឹងសំណើនោះ។ តាមលោក Boulos ភាគី SAF បានដាក់លក្ខខណ្ឌមកវិញ ដែលលោកមិនអាចសម្រេចចិត្តបាន។

គួរបញ្ជាក់ថា RSF បានប្រកាសជាឯកតោភាគី កាលពីថ្ងៃចន្ទ ថានឹងបញ្ឈប់អរិភាព ស្របតាមការចង់បានរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែកាលពីថ្ងៃអង្គារ SAF និយាយថា ខ្លួនបានវាយបកការវាយប្រហារមកលើមូលដ្ឋានមួយនៅតំបន់ Babanusa រដ្ឋ West Kordofan ដែលជាសមរភូមិថ្មីនៃសង្គ្រាមស៊ូដង់៕

អត្ថបទដែលជាប់ទាក់ទង