ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងនាយករដ្ឋបាលរាជធានី ខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទូទាំងប្រទេស សរុបប្រមាណ ៦០រូប៕