**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

គ្រួសារដែលរងគ្រោះដោយអំពើមនុស្សឃាត ដុតបំផ្លាញផ្ទះ និងអារ ក សម្លាប់សរុប ៩នាក់ នៅទួលសំបួរ ស្រុកស្ទឹងត្រង់ទទួលបានការចូលរួមរំលែកមរណទុក្ខពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

កំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមជាមួយក្រុមការងារគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ឯកឧត្តម នាយកសាខា និងមន្ត្រីអនុសាខាស្រុកបាននាំយកសម្ភារ និងបច្ច័យ ទៅចូលរួមរំលែកមរណទុក្ខ ៥គ្រួសារ មានអ្នកស្លាប់ជាមនុស្សវ័យចាស់ ១នាក់ ស្ត្រីមានផ្ទៃពោះ ១នាក់ ក្មេងជំទង់ និងកុមារ ៧នាក់ ទីលំនៅៗ ភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលបានរងគ្រោះដោយអំពើមនុស្សឃាតស្លាប់ក្នុងអគ្គីភ័យនិងអារ កសម្លាប់ បង្កដោយជនសង្ស័យតែម្នាក់ឈ្មោះ សុបិន្ត មិនា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាចៅប្រសារ ជាប្តី ជាបងថ្លៃ នៃសព កាលពីម៉ោង ៥,៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ម្តាយ កូន ក្មួយ ចៅ ជាទីស្រឡាញ់របស់ខ្លួន។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ចូលរួមរំលែកមរណៈទុក្ខ យ៉ាងក្រៀមក្រំបំផុត ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែគិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើង ហើយតែងបានចាត់តំណាងរបស់លោកអោយចុះអន្តរាគមន៍ នាំយកជំនួយសង្រ្គោះបន្ទាន់ជូនដល់គ្រួសាររងគ្រោះ បានទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

លោកជំទាវ ប៉ាង ដានីក៏បានក្រើនរំលឹកដល់អាណាព្យាបាលទាំងអស់ និងក្រុមគ្រួសារ អោយទប់ចិត្ត ទប់អារម្មណ៍អោយបាននឹងនរហើយខិតខំថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួនអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” និង ចូលរួមពង្រឹងភាពស៊ាំសហគមន៍ ទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងរដូវរងារនេះ។

សម្ភារដែលបានចូលរួមបុណ្យសពរួមមាន៖ អង្ករ ៥០គក្រ ,មី ២កេស ,ត្រីខ ២០កំប៉ុង, ទឹកក្រូច ២កេស, ទឹកពិសា ២កេស និង ថវិកាចំនួន ៥០០,០០០រៀល។ដោយឡែក៖- អនុសាខាស្រុកបានចូលបុណ្យ អង្ករ ១០០គក្រ និងគ្រឿងឧបភោគបរិភោគ មួយចំនួន។-ព្រះមេគណ ព្រះអនុគណ និងព្រះមន្ត្រីសង្ឃខេត្ត ឧបត្ថម្ភក្នង ១គ្រូសារ សព ជា សម្ភារ: ( ប្រឡុង) ១ឈុត និងចូលបុណ្យ ២០០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង