**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចជឿជាក់ថា លោកប្រធានរតនាគារថ្មីខេត្តរតនគិរី នឹងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចឱ្យបានជោគជ័យ

រតនគិរី៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានរតនាគារថ្មីខេត្តរតនគិរី ដោយធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ឆាន់ វឌ្ឍនៈ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ឯកឧត្ដមអភិបាលខេត្តរតនគិរី បានផ្តាំផ្ញើដល់ប្រធានរតនាគារថ្មី ដូចខាងក្រោម៖

ទី១៖ បន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ គោរពវិន័យម៉ោងបំពេញការងារ និងរបៀបរបបធ្វើការឱ្យបានល្អ ដោយអនុវត្តតាមឋានានុក្រម ជាពិសេសតម្រូវឲ្យមានកិច្ច ប្រជុំផ្ទៃក្នុងឱ្យបានទៀងទាត់ជាប្រចាំ។

ទី២៖ ខិតខំអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយគោរព និងអនុវត្តច្បាប់ លិខិតបទដ្ឋាន ដែលរាជរដ្ឋាភិបាល និងក្រសួងបានដាក់ចេញ ឱ្យបានម៉ឺងម៉ាត់។

ទី៣៖ ត្រូវបន្តអនុវត្តទំនាក់ទំនង សហការឱ្យបានជិតស្និតជាមួយ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមហ៊ុនវិនិយោគ ដែលជាដៃគូរអភិវឌ្ឍន៍ ឱ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមឱ្យបានរីកចម្រើនបន្ថែមទៀត។

ទី៤៖ បន្តយកចិត្តទុកដាក់ ពង្រឹងដល់ការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបន្តជួយសម្របសម្រួលពន្លឿនការផ្តល់សេវាគ្រប់បណ្តាមន្ទីរ-អង្គភាព ជុំវិញខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ឱ្យបានទាន់ពេលវាលា ស្របតាមច្បាប់កំណត់។

ទី៥៖ ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល ឬលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។

ទី៦៖ បន្តយកចិត្តទុកដាក់ ក្នុងការកែលម្អរសោភ័ណភាព អនាម័យបរិស្ថាន ខាងក្នុង និងក្រៅ បរិវេណអង្គភាពរបស់ខ្លួនឱ្យបានស្អាតជានិច្ច។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឆាន់ វឌ្ឍនៈ បានសម្តែងការសាទរលោក ផេង សុផាន់ណា ដែលលោកត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតាំងជាប្រធានរតនាគារខេត្តរតនគិរី ដែលនេះជាការសបញ្ជាក់ អំពីការផ្តល់ សេចក្តីទុកចិត្ត ការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះគុណសម្បត្តិការងារជំនាញ និងសមត្ថភាពដឹកនាំរបស់លោកពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្ដមជឿជាក់ថា លោកប្រធានរតនាគារថ្មីខេត្តរតនគិរី នឹងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចឱ្យបានជោគជ័យ តាមរយៈការចូលរួមយ៉ាងសស្រាក់ សស្រាំក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្ដម ឆាន់ វឌ្ឍនៈ សង្ឃឹមថា ការរៀបចំរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងរបស់រតនាគារខេត្តរតនគិរី នឹងជួយសម្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរតនាគារខេត្ត បន្តអនុវត្តនូវមុខងារ និងតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងកាន់តែមានប្រសិទ្ធភាព ហើយសម្រេចបាននូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ជូន ជាពិសេសគឺអនុវត្តនូវអភិក្រម៤ប្រការ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺ៖

ទី១៖ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ៖ ត្រូវមានមនសិការវិជ្ជាជីវៈ និងប្រកាន់ ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ។

ទី២៖ អនុវត្តការងារជាក្រុម បំពេញការងារដើម្បីបម្រើឧត្តមប្រយោជន៍នៃ ការពង្រឹងស្ថាប័ន និងយន្តការការងារ ដោយយោងលើស្មារតីនៃការគោរពឋានានុក្រម មុខងារ និងភារកិច្ចរៀងៗខ្លួន ព្រមទាំងស្មារតីសាមគ្គីភាព និងឯកភាពរឹងមាំ ទាំងផ្នែកទស្សនៈ គោលជំហរ និងសកម្មភាព។

ទី៣៖ អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា មិនបង្កើតបញ្ហា បង្ការទប់ស្កាត់បញ្ហាមិនឱ្យកើតមាន ដោះស្រាយបញ្ហាទាន់នៅតិចតួច និងអនុវត្តការងារដោយប្រកាន់ គោលការណ៍តុល្យភាពរវាងការវិភាជន៍ថវិកា និងសមិទ្ធផលឱ្យបានខ្ជាប់ខ្ជួន។

ទី៤៖ មិនត្រូវមើលរំលងកំហុសរបស់ខ្លួនឯង ទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួន ដោយអនុលោមតាម អភិក្រមការងារ៥យ៉ាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់»។

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចតែងតាំងលោក ផេង សុផាន់ណា ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៥ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាប្រធានរតនាគារខេត្តរតនគិរី ជំនួសលោក កេន ចាន់ធី ដែលបានចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង