ប្រជាជនគុយបារាប់ពាន់នាក់នៅតែគ្មានអគ្គិសនី និងទឹកប្រើប្រាស់ ឬគ្មានទីជម្រកសមរម្យរស់នៅទេ ក្នុងរយៈពេលជិតមួយខែមកនេះ បន្ទាប់ពីព្យុះសង្ឃរា Melissa បានវាយប្រហារតំបន់ភាគខាងកើតនៃដែនកោះរបស់ពួកគេ

ប្រជាជនគុយបារាប់ពាន់នាក់នៅតែគ្មានអគ្គិសនី និងទឹកប្រើប្រាស់ ឬគ្មានទីជម្រកសមរម្យរស់នៅទេ ក្នុងរយៈពេលជិតមួយខែមកនេះ បន្ទាប់ពីព្យុះសង្ឃរា Melissa បានវាយប្រហារតំបន់ភាគខាងកើតនៃដែនកោះរបស់ពួកគេ ដោយសារតែឥទ្ធិពលនៃព្យុះអាត្លង់ទិកដ៏ខ្លាំងបំផុតមួយនេះក្នុងប្រវត្តិសាស្ត្រ។
អង្គការសហប្រជាជាតិបានរាយការណ៍ថាមនុស្សជាង ៥៣.០០០ នាក់នៅក្នុងប្រទេសគុយបាមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានទេ រួមទាំង មនុស្ស៧.៥០០នាក់បានរស់នៅក្នុងជម្រកបណ្តោះអាសន្នផ្លូវការ។
ថ្មីៗនេះអ្នកស្រី Altagracia Fonseca Rodríguez អាយុ ៦៥ ឆ្នាំ ដែលជាអ្នកចូលនិវត្តន៍ម្នាក់ បានដើរឆ្លងកាន់ទន្លេក្បែរខាងនោះ ដើម្បីបោកគក់សម្លៀកបំពាក់ហើយវាជាអ្វីដែលអ្នកស្រីអាចជួយសង្គ្រោះពួកគេបានបន្ទាប់ពីព្យុះកំណាចនោះ។
មុនពេលមានព្យុះ សង្ឃរា Melissa បានវាយប្រហារតតំបន់រងគ្រោះ អ្នកស្រីក៏ធ្លាប់បានគេជម្លៀសចេញ ហើយវេចខ្ចប់តែសម្លៀកបំពាក់ពីរកប្លែប៉ុណ្ណោះ ក្នុងនោះក៏មានច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និងកន្សែងមួយដែរ។
អ្នកស្រីបញ្ជាក់ទាំងទឹកភ្នែកហូរថា៖ ខ្ញុំបានវេចខ្ចប់របស់របរនានាដូចស្ថានភាពជម្លៀសមនុស្សចេញឆ្ងាយដែរ វាពិតជាស្ថានភាពដ៏លំបាកណាស់សម្រាប់ពួកយើង។ ខ្ញុំមិនដែលស្រមៃសោះថាខ្ញុំនឹងអាចឃើញផ្ទះរបស់ខ្ញុំវិញ ហើយកាន់តែមិននឹកស្មានថាវាបានស្ថិតក្នុងសភាពយ៉ាងទ្រុឌទ្រោមបែបនេះ វាពិតជារឿងសោកសៅ និងឈឺចាប់ខ្លាំងណាស់៕

