**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

ទេសរដ្ឋមន្រ្តី អៀង មូលី៖ រយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយបរទេសមានការធ្លាក់ចុះ។ ម្សិលមិញ យើងបានស្វែងយល់លើអំពីអាទិភាពសម្រាប់ប្រាំមួយខែបន្ទាប់។ ហើយនៅថ្ងៃនេះ យើងកំណត់ពីរបៀបដែលយើងបង្វែរចំណុចអាទិភាពទាំងនោះឱ្យទៅជាសកម្មភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី មានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញដឹកនាំសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥ នៅ ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយសន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពសម្រាប់ឆ្នាំ២០២៦ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជារបស់យើង។

ឯកឧត្ដមបន្តថា គោលដៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៨ គឺស្ថិតក្នុងលក្ខខណ្ឌនៃការឈានទៅសម្រេចបានរបស់យើង។ ប៉ុន្តែ ម្ចាស់ជំនួយកំពុងកាត់បន្ថយការគាំទ្ររបស់ខ្លួន ដែលយើងត្រូវប្រឈមនឹងស្ថានភាពមួយដែលធនធានមានកំណត់ ពេលវេលាដែលមានខ្លី ហើយនឹងគោលដៅមានមហិច្ឆិតាខ្ពស់។ ក្នុងការផ្ទេរដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ រួមជាមួយនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុសត្រូវរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ព្រមទាំងអង្គការដៃគូ សំដៅពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវ និងជំរុញលើកទឹកចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឈានទៅសម្រេចបានគោលដៅ៩៥ទី១។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ចំណុចស្នូលចំនួនបីដែលទាមទារក្នុងភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់គឺ៖ ១-គំរូប្រតិបត្តិការរបស់យើង ២-ការធានាហិរញ្ញវត្ថុប្រកបដោយចីរភាពដោយការបង្កើនប្រសិទ្ធភាពធនធានដែលមានស្រាប់ និង៣-អភិបាលកិច្ចល្អ។ ការដកថយរបស់ម្ចាស់ជំនួយពីខាងក្រៅមិនមែនជាការថយក្រោយនោះទេ តែគឺជាលទ្ធផលផ្ទាល់នៃភាពជោគជ័យរបស់យើង ហើយនេះជាកត្តាចាំបាច់ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ ការទទួលខុសត្រូវពេញលេញក្នុងការឆ្លើយតបនឹងជំងឺអេដស៍នឹងស្ថិតនៅក្នុងដៃរបស់យើង។ នេះគឺជាពេលវេលាកំណត់សម្រាប់ភាពជាម្ចាស់របស់យើង។ ដើម្បីទទួលបានជោគជ័យក្នុងបរិបទថ្មីនេះយើងត្រូវប្រកាន់យកគោលការណ៍«បីមួយ» ដែលជាប្រព័ន្ធថាមវន្តដែលភាគីពាក់ព័ន្ធទាំងអស់ ដំណើរការក្រោមក្របខណ្ឌរួមមួយ៖
ផែនការយុទ្ធសាស្រ្តតែមួយ៖ សកម្មភាពរបស់យើងត្រូវតែតម្រឹមឱ្យបានល្អសមស្របជាមួយយុទ្ធសាស្រ្តជាតិ។
យន្តការសម្របសម្រួលតែមួយ៖ កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវបញ្ជូនតាមរយៈអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីលុបចេញការត្រួតជាន់ភារកិច្ច និងបង្កើនប្រសិទ្ធភាព។
ប្រព័ន្ធតាមដាននិងវាយតម្លៃតែមួយ៖ យើងត្រូវតែប្រើប្រព័ន្ធជាតិតែមួយដែលអាចទុកចិត្តបាន សម្រាប់ការតាមដានវឌ្ឍនភាព និងការប្រើប្រាស់ធនធាន។

ទន្ទឹមនឹងនេះ មុននឹងប្រកាសបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងស្នើគ្រប់ក្រសួង ស្ថាប័ន និងជាពិសេសប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តនីមួយៗ បង្ហាញពីភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ តាមរយៈការប្រកាន់ខ្ជាប់ និងភាពម៉ឺងម៉ាត់ចំពោះ៖ តម្លាភាពនិងគណនេយ្យភាព,ប្រសិទ្ធភាពនិងអាទិភាព, ការត្រួតពិនិត្យនិងតាមដាន៕

អត្ថបទដែលជាប់ទាក់ទង