**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អភិបាលខេត្តបាត់ដំបង បន្តក្រើនរំលឹកសិស្សានុសិស្សចៀសឆ្ងាយពីគ្រឿងញៀន

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តក្រើនរំលឹកដល់សិស្សានុសិស្សចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ចេះថែរក្សាអនាម័យបរិស្ថាន ចេះគោរពលោកគ្រូ អ្នកគ្រូ ធ្វើជាសិស្សល្អ ពលរដ្ឋល្អ ក្នុងសង្គម។

ឯកឧត្តម សុខ លូ បានលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់បង្រៀនដល់សិស្សមានពិការភាពសតិបញ្ញា និងអូទីសឹម និងសមិទ្ធផលនានា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងបរិវេណសាលាបឋមសិក្សាព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ ដៃគូរអភិវឌ្ឍនានា ដែលបានជួយឧបត្ថម្ភកសាងសាងសាលានេះឡើង ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន សម្រាប់ប្រើប្រាស់។ ហើយការជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីសឹម ពិតជាមានសារៈសំខាន់បំផុតសម្រាប់កុមារ និងខេត្តបាត់ដំបង។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់មាតា បិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ ខិតខំជំរុញដល់កូនចៅៗ អោយបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្សានុសិស្ស ឱ្យបានល្អ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុជន និងកីឡា បានកោតសរសើរ និងចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋ ដែលមានសាលាបែបនេះសម្រាប់អប់រំ ដល់កុមារមានពិការភាពសតិបញ្ញា និងអូទីសឹមទី និងជាមោទនភាពសម្រាប់ ស្រុកឯកភ្នំ មានសាលាបង្រៀនល្អស្អាត។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ អង្គការដៃគូរអភិវឌ្ឍ ក្នុងការកសាងសាលានេះឡើង ហើយក្នុងនាម ឯកឧត្តមផ្ទាល់ បានសម្តែងនូវសេចក្តីត្រេកអរ ចំពោះសមិទ្ធផលដ៏ល្អនេះ៕

អត្ថបទដែលជាប់ទាក់ទង