**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

វិស័យឯកជនរីករាយដែលបានរួមចំណែកជាមួយក្រសួងការងារក្នុងការជួយស្វែងការងារឱ្យអតីតពលករមកពីថៃ

(បាត់ដំបង)៖ វិស័យឯកជនដែលចូលរួមក្នុងពិព័រណ៍ការងារ រៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអារម្មណ៍រីករាយ ដែលបានរួមចំណែកជួយស្វែងការងារឱ្យបងប្អូនអតីតពលករមកពីថៃ ដែលនេះក៏ជាការងាយស្រួលឱ្យសហគ្រាស ក្រុមហ៊ុន រោងចក្ររបស់ខ្លួនស្វែងរកកម្មករផងដែរ។

ការបង្ហាញអារម្មណ៍រីករាយបែបនេះ ធ្វើឡើងស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” រយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង គឺនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងារជាងជាង ១,១ម៉ឺនកន្លែង ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ១៧ មកសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់។

អ្នកស្រី ចាន់ វាសនា តំណាងរោងចក្រកាត់ដេរបូវឃើរ បានបង្ហាញក្តីរីករាយដែលបានចូលរួមពិព័រណ៍ការងារ ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារក្នុងការជួយស្វែងការងារឱ្យបងប្អូនអតីតពលករធ្វើ។ អ្នកស្រីថា រោងចក្រកាត់ដេរបូវឃើរមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល កំពុងមានតម្រូវការកម្មករប្រមាណ ១ ០០០នាក់។ បងប្អូនអតីតពលករទោះជាចេះដេរ ឬមិនចេះដេរក៏ដោយ ក៏អាចចូលធ្វើការបានដែរ ដោយសាររោងចក្រមានក្រុមការងារបង្រៀនបន្ថែមមុនចូលធ្វើការងារ។

អ្នកស្រីលើកឡើងថា៖«កម្មវិធីថ្ងៃនេះមានជាប្រភេទរោងចក្រកាត់ដេរ ប្រភេទសំណង់ កសិកម្ម ចឹងប្រសិនជាបងប្អូនទាំងអស់គ្នាស្រលាញ់វិស័យកាត់ដេរ អាចទាក់ទងបងៗខាងរោងចក្រកាត់ដេរ តែបើសិនជាគាត់ថា គាត់ស័ក្ដិសមសំណង់ ចឹងគាត់អាចទាក់ទងក្រុមការងារខាងសំណង់ ហើយប្រសិនបើគាត់យល់ថា គាត់ស័ក្ដិសមខាងកសិកម្ម ក៏យើងមានក្រុមការងារខាងកសិកម្ម ចឹងឱ្យតែបងប្អូនចូលរួមពិព័រណ៍នេះ នឹងអាចទទួលបានឱកាសការងារធ្វើ»។

ជាមួយគ្នានេះ អ្នកស្រី ចាន់ វាសនា ក៏បានអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសហការជាមួយវិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ក្នុងស្មារតីខ្មែរជួយខ្មែរ ដែលជួយស្វែងការងារឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ។

ចំណែកឯលោក ភេន សុផល តំណាងក្រុមហ៊ុន គីម ម៉ិច ដែលជាក្រុមហ៊ុនផ្នែកសំណង់ បានប្រាប់ថា ក្រុមហ៊ុន មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងកំពុងមានតម្រូវការកម្មករជាច្រើននាក់ រាប់ចាប់តាំងពីកម្មករធម្មតា មេក្រុម និងមេជាងជាដើម។ លោកថាក្រុមហ៊ុនរីករាយដែលបានរួមចំណែកជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយស្វែងរកការងារឱ្យបងប្អូនអតីពលករត្រឡប់មកពីថៃ។
លោក ភេន សុផល លើកឡើងថា «ល្អណាស់! ក្រសួងការងារបានរៀបចំកម្មវិធីមកដល់ស្រុក មានន័យថា មកដល់ផ្ទះបងប្អូនហើយ ចឹងមានន័យថា បានបញ្ជ្រាបព័ត៌មានដល់បងប្អូនដែលអញ្ជើញមកពីស្រុកគេវិញ ចឹងប្រសិនបើមិនទាន់មានការងារធ្វើទេ ទាក់ទងទៅក្រសួងការងារ ជាពិសស ទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ហ្នឹងហ្មង»។

តំណាងក្រុមហ៊ុន គីម ម៉ិច រូបនេះ ក៏បានអរគុណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារនេះឡើង ដែលផ្ដល់ភាពងាយស្រួលដល់បងប្អូនអតីតពលករដែលកំពុងស្វែងរកការងារធ្វើ ក៏ដូចជាងាយស្រួលដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងការស្វែងរកបុគ្គលិក និងកម្មករផងដែរ៕

អត្ថបទដែលជាប់ទាក់ទង