លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ត្រូវបានផ្ទេរទៅជាអភិបាលខណ្ឌសែនសុខ, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ត្រូវបានផ្ទេរទៅជាអភិបាលខណ្ឌច្បារអំពៅ

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ត្រូវបានផ្ទេរទៅជាអភិបាលខណ្ឌសែនសុខ, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ត្រូវបានផ្ទេរទៅជាអភិបាលខណ្ឌច្បារអំពៅ។
ពិធីប្រកាសចូលកាន់តំណែងថ្មីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្រៅពីអភិបាលខណ្ឌដែលត្រូវប្រកាសចូលកាន់តំណែង ក្នុងពិធីនេះក៏មានការប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌមួយចំនួនផងដែរ៕

