**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម អ៊ុំ រាត្រី ប្រគល់ផ្ទះមួយខ្នង ជូនស្រ្តីមេម៉ាយ ដែលរងគ្រោះដោយសារដើមឈើរលំសង្កត់ និងមានជីវភាពលំបាក នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមួយខ្នងជូនគ្រួសារលោកស្រី នួន សុភី ភេទស្រី អាយុ ៥២ឆ្នាំ ជាស្រ្តីមេម៉ាយ ផ្ទះត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់ កាលពីពេលកន្លងទៅ និងមានជីវភាពលំបាក នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារ សាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាក្រុង សង្កាត់ ភូមិ ក្រុមការងារយុវជនបងប្អូនប្រជាពលរដ្ឋបានចូលរួមផងដែរ។

‎សូមបញ្ជាក់ថា ដោយពិនិត្យឃើញថាគ្រួសារលោកស្រី នួន សុភី ភេទស្រី អាយុ ៥២ឆ្នាំ មានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលសាខាកំណត់ ជាស្ត្រីមេម៉ាយ រស់នៅក្នុងសភាពក្រីក្រ និងផ្ទះរបស់គាត់ត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់បាក់សំយ៉ាបខាងមុខកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន៩នាក់ស្រី៤នាក់។

គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការណ៍ចាប់ ផ្តើមសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ងត៍(សាប)សង់ផ្ទាល់ដី (ផ្ទះតៀម) ដោយបានចាប់ផ្តើមសង់នៅថ្ងៃទី១៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល០៤ថ្ងៃ បានរួចរាល់ជាស្ថាពរ។

ផ្ទះថ្មីខាងលើនេះ គឺជាផ្ទះមនុស្សធម៌របស់សាខា មានលក្ខណៈសមរម្យ រឹងមាំ ដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហើយក៏ជាផ្ទះទី២៤ ដែលបានសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅ នេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង