កងទ័ពអាកាសថៃ ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពរវាងថៃ និងកម្ពុជា

បរទេស៖ បើតាមសារព័ត៌មាន Khaosod English នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ហ្វេសប៊ុករបស់កងទ័ពអាកាសភូមិន្ទថៃបានចេញសេចក្តីប្រកាសមួយថា ពួកគេកំពុងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។
សារព័ត៌មានដដែលបានឲ្យដឹងថា “កងទ័ពអាកាសភូមិន្ទថៃកំពុងបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងទាំងអស់រវាងប្រទេសថៃ និងកម្ពុជា រហូតដល់សកម្មភាពអរិភាពណាមួយរបស់ប្រទេសកម្ពុជាត្រូវបានបញ្ឈប់។
កងទ័ពអាកាសភូមិន្ទថៃអះអាងថា ខ្លួននឹងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងដោយចាត់ទុកផលប្រយោជន៍ជាតិជាអាទិភាព៕
