ចិនបានផ្អាកការហាមប្រាមលើការនាំចេញ សារធាតុកាល្យូម ហ្គេម៉ានីញ៉ូម អង់ទីមាន់ និងសារធាតុគីមីរឹងទៅកាន់សហរដ្ឋអាម៉េរិក

ប៉េកាំង៖ នៅថ្ងៃអាទិត្យទី៩ ខែវិច្ឆិកានេះ ក្រសួងពាណិជ្ជកម្មចិន បានអះអាងថា ប្រទេសចិនបានផ្អាកការហាមប្រាមលើការនាំចេញ សារធាតុកាល្យូម ហ្គេម៉ានីញ៉ូម អង់ទីមាន់ និងសារធាតុគីមីរឹងទៅកាន់សហរដ្ឋអាម៉េរិក។
ក្រសួងពាណិជ្ជកម្មចិន បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកនេះចាប់ផ្តើមពីថ្ងៃអាទិត្យទី៩វិច្ចិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧វិច្ឆិកា ឆ្នាំ២០២៦។ គេនៅចាំបានថា ប្រទេសចិនបានប្រកាសកាលពីថ្ងៃសុក្រទី៧វិច្ឆិការួចទៅហើយ លើការផ្អាកការគ្រប់គ្រងនៃការនាំចេញផ្សេងទៀត ដែលបានកំណត់កាលពីថ្ងៃទី៩ ខែតុលា រួមទាំងការទប់ស្កាត់ការពង្រីកលើវត្ថុធាតុដើមកម្រ និងថ្មលីចូម។
គួរបញ្ជាក់ថា ថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានយល់ព្រមកាត់បន្ថយពន្ធ និងផ្អាកវិធានការពាណិជ្ជកម្មផ្សេងទៀតសម្រាប់រយៈពេល១ឆ្នាំ៕

