លោកស្រី Nancy Pelosi អាយុ ៨៥ឆ្នាំ នឹងមិនឈរឈ្មោះ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅក្នុងព្រឹទ្ធសភាអាមេរិមនាឆ្នាំ២០២៦នោះទេ

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកស្រី Nancy Pelosi ស្រ្តីដំបូងដែលធ្លាប់កាន់តំណែងដ៏មានឥទ្ធិពលក្នុងសភាតំណាងរាស្រ្តអាមេរិក បាននិយាយថា លោកស្រីនឹងមិនឈរឈ្មោះ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅក្នុងព្រឹទ្ធសភានាឆ្នាំ ២០២៦នោះទេ ដែលជាការបញ្ចប់អាជីពរយៈពេល ៤ទសវត្សរ៍របស់លោកស្រីក្នុងនាមជាអ្នកប្រជាធិបតេយ្យ។
លោកស្រី Pelosi អាយុ ៨៥ឆ្នាំ ដែលបានជាប់ឆ្នោតលើកដំបូងកាលពីឆ្នាំ ១៩៨៧ បានធ្វើការប្រកាសបែបនេះ ពីរថ្ងៃបន្ទាប់ពីអ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វ័រញ៉ា អនុម័តយ៉ាងលើសលប់លើ ៥០សំឡេង ដែលជាកិច្ចខិតខំប្រឹងប្រែងរក្សាអាសនៈចំនួន ៥របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក នាឆ្នាំក្រោយ។
លោកស្រី Pelosi បានបង្ហោះសារតាមបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំនឹងមិនស្វែងរកការឈរឈ្មោះនៅឯព្រឹទ្ធសភាទេ ដោយស្មោះអស់ពីចិត្ត ខ្ញុំទន្ទឹងរង់ចាំយូហើយ សម្រាប់ឆ្នាំចុងក្រោយនៃការបម្រើការងាររបស់ខ្ញុំ»។
គួរបញ្ជាក់ថា លោកស្រី Pelosi ធ្វើជាប្រធានសភាតំណាងរាស្រ្តអាមេរិក ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ និងពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២៣៕
