**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា

អភិបាលខេត្តកំពត លើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ជៀសវាងបោះបង់ការសិក្សា ដើម្បីយកចំណេះដឹងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានធ្វើការជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានខ្ពស់ខ្ពស់ ជៀសវាងការបោះបង់ការសិក្សាដើម្បីក្លាយខ្លួនជាគ្រាប់ពេជ្រដែលតម្កល់លើជើងពានមាស និងដើម្បីយកចំណេះដឹងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ត្រូវជំរុញ និងបញ្ជូនកូនដែលគ្រប់អាយុមកចូលរៀនឱ្យបានគ្រប់ៗ ពិសេសត្រូវបណ្តុះវប្បធម៌កត្តញ្ញូ និងគំនិតជាតិដល់សិស្សានុសិស្សជំនាន់ក្រោយ។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ នៅវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពេលប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់តេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យអប់រំត្រូវបានលើកកម្ពស់ និងចាត់ទុកជាវិស័យអាទិភាពដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ហើយធនធានមនុស្សក៏ត្រូវបានចាត់ទុកក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលផងដែរ។ ដូច្នេះ កូនៗដែលជាសិស្សានុសិស្សទាំងអស់ត្រូវខិតខំសង្វាតសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ កុំបោះបង់ការសិក្សា ព្រោះចំណេះវិជ្ជាមានតម្លៃកាត់ថ្លៃពុំបាន មិនមានកណ្តៀកោ កណ្តុរកាត់បាន ចោរក៏មិនអាចលួចបាន ហើយធ្វើយ៉ាងណាត្រូវសិក្សាធ្វើខ្លួនឱ្យក្លាយជាគ្រាប់ពេជ្រនៅលើជើងពានមាស ដើម្បីផ្តល់កិត្តិយសដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែលខិតខំចំណាយថវិកា និងពេលវេលាដើម្បីបង្រៀន ពិសេសបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹងខ្ពស់ ព្រោះថាកូនៗ សិស្សានុសិស្សទាំងអស់ពេលមានចំណេះដឹងខ្ពង់ខ្ពស់ គឺប្រៀបបាននឹងដុំពេជ្រមួយដុំដែលមានពន្លឺភ្លឺ ហើយនរណាៗក៏ចង់យកទៅដាក់លើជើងពានមាស ដែលនេះមានន័យថាបើយើងមានចំណេះជំនាញខ្ពង់ខ្ពស់ យើងមិនខ្វះកន្លែងធ្វើការងារនោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានគូសបញ្ជាក់ថា ដើម្បីទទួលបាននូវធនធានមនុស្សដែលមានគុណភាព គុណតម្លៃ គឺស្ថិតនៅលើការសាបព្រួសនិងផ្តល់នូវចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ នៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ដូច្នេះលោកគ្រូ អ្នកគ្រួ ត្រូវធ្វើយ៉ាងណាផ្តល់ និងផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្សឱ្យអស់ពីសមត្ថភាព។ ទន្ទឹមនឹងការបណ្តុះបណ្តាលចំណេះដឹង ចំណេះវិជ្ជា លោកគ្រូ អ្នកគ្រូ ក៏ត្រូវចែករំលែក និងសាបព្រួសនូវវប្បធម៌កត្តញ្ញូ ដើម្បីឱ្យសិស្សានុសិស្សជំនាន់ក្រោយបានដឹងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីយកមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ និងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។ ម្យ៉ាងទៀតលោកគ្រូ អ្នកគ្រូ ក៏ត្រូវបណ្តុះនូវគំនិតជាតិនិយមដល់សិស្សានុសិស្ស ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ ទឹកដី វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី ប្រជាជន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត ពិសេសត្រូវឱ្យពួកគាត់បានយល់ដឹងពីតម្លៃសន្តិភាព និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង