**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាលើការស្នើសុំនាំចូលគ្រឿងអេឡិចត្រូនិក និង បរិក្ខារអគ្គិសនីដែលប្រើប្រាស់រួច ដើម្បីបំពេញបន្ថែមដល់គម្រោងរោងចក្រកែច្នៃឡើងវិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យលើការស្នើបង្កើតរោងចក្រកែច្នៃឡើងវិញ នូវបរិក្ខារអេឡិចត្រូនិក និង អគ្គិសនី ដែលប្រើប្រាស់រួច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានស៊ីណូ មេធលលីក មេធៀរៀល នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

គម្រោងរោងចក្រកែច្នៃឡើងវិញនេះ មានផែនការប្រមូលវត្ថុធាតុដើមជាសម្ភារៈអេឡិចត្រូនិក និង បរិក្ខារអគ្គិសនី ដែលប្រើប្រាស់រួច ដើម្បីធ្វើការកែច្នៃឡើងវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបំបែកញែក និង ធ្វើប្រព្រឹត្តកម្ម ដើម្បីអាចទាញយកលោហៈ និង វត្ថុនានា ដូចជា មាស ប្រាក់ ទង់ដែង ស្ពាន់ សំណប៉ាហាំង ជាដើម សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម ។

គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់ ដល់បរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់នានា ដោយសារការកែច្នៃ ដែលគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និង ដែលទុកចោល ដោយគ្មានការគ្រប់គ្រង និង គ្មានការរក្សាទុកត្រឹមត្រូវ ព្រមទាំងអាចបង្កើតការងារ ប្រាក់ចំណូល ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និង ការបង្កើតលោហៈមានតម្លៃថ្មីបន្ថែម ជំនួសឱ្យការជីកយកលោហៈធាតុពីធនធានធម្មជាតិ។

អង្គប្រជុំបានគាំទ្រគម្រោងនេះ និង យល់ស្របគ្នាថា ការអនុវត្តគម្រោងនេះ ត្រូវគោរព និង អនុវត្តតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន,ជាពិសេស ត្រូវគ្រប់គ្រងបរិស្ថានឱ្យបានល្អជាទីបំផុត។

ជាមួយនេះ, អង្គប្រជុំបានពិនិត្យលើទិដ្ឋភាពច្បាប់ និង បច្ចេកទេស សំដៅធានាថា គម្រោងនេះអាចអនុវត្តបាន ដោយមានការគ្រប់គ្រងបរិស្ថានច្បាស់លាស់ និង ខ្សែច្រវាក់ផលិតកម្មឱ្យបានម៉ត់ចត់, ជាពិសេស ការគ្រប់គ្រងការប្រមូលបរិក្ខារ ការបំបែក ការញែក និង ការធ្វើប្រព្រឹត្តកម្ម ក្នុងនោះត្រូវមានការសិក្សាពីផលប៉ះពាល់បរិស្ថានជាមុន ដោយមានការឯកភាពពីក្រសួងបរិស្ថាន និង ការអនុញ្ញាតពីរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង