**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ទឹកធ្លាក់ឡែងកៅ ខេត្ត មណ្ឌលគិរី កំពុងក្លាយជាតំបន់ទេសចរណ៍បង្កប់ដោយវប្បធម៌ជនជាតិដើមភាគតិចពូនងដ៏មានសក្តានុពល

មណ្ឌលគិរី៖តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅស្ថិតនៅ ខេត្ត មណ្ឌលគិរី គឺជាតំបន់ទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមតំបន់ទេសចរណ៍បែបធម្មជាតិក្នុងទឹកដីខេត្តប៉ែកភាគឦសាននៃប្រទេសកម្ពុជា។ទឹកធ្លាក់ដែលលាក់ខ្លួនក្នុងព្រៃ ប្រកបដោយសក្តានុពលកន្លែងនេះគឺជាទីតាំងរស់នៅរបស់ជនជាតិដើមភាគតិច ពូនង(ព្នង)កំពុងបានស្រូបទាញអ្នកទេសចរឱ្យចូលកម្សាន្តដែលមានប្រជាសហគមន៍ ចាំស្វាគមន៍ជារៀងរាល់ថ្ងៃ។

ទឹកធ្លាក់ដែលមានបីតំណាក់ មួយកន្លែងនេះស្ថិតនៅក្នុង ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុក អូររាំង ខេត្ត មណ្ឌលគិរី។ទីតាំងរបស់ទឹកធ្លាក់ឡែងកៅមាន រយៈមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិឆ្ពោះទៅកាន់ទីរួម ខេត្ត មណ្ឌលគិរីទេ។ភ្ញៀវទេសចរដែលចង់ទៅ លេងកម្សាន្តទឹកធ្លាក់ឡែងកៅនេះ គឺគ្រាន់តែធ្វើដំណើរថ្មើរជើងពីផ្លូវក្រាលកៅស៊ូជាង ៥០០ម៉ែត្រ ប៉ុណ្ណោះ នោះនឹងបានឃើញទឹកធ្លាក់ពីលើកំពូលភ្នំមួយកន្លែង ដែលមានភាពទាក់ទាញ ដោយ លាយឡំជាមួយនឹងអាកាសធាតុត្រជាក់អមដោយព្រៃឈើស្រស់បំព្រងនារដូវវស្សានាពេលនេះ។

តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ដែលទើបតែបង្កើតឡើងក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោងរេដបូកកែវសីមារបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។ ក្រៅពីមានទឹកធ្លាក់៣ជាន់ហើយនោះ តំបន់អេកូទេសចរណ៍ស្ថិតនៅលើ ផ្ទៃដីជាង១៨ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ ក៏មានផ្ទាំងថ្មធំៗ ដើមឈើធំៗ ដែលមានភាពស្រស់បំព្រង ប្រកបដោយមនោរម្យសម្រាប់អ្នកទេសចរទីជិតឆ្ងាយចូលកម្សាន្ត។

អ្នកនាង ច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅបានប្រាប់ឱ្យដឹងថា៖ទឹកធ្លាក់ដែលមានប្រវត្តិផ្សាភ្ជាប់ព្រេងនិទាន និងមានភាពស្រស់ស្អាតពីធម្មជាតិអំណោយផលមួយនេះ បានទទួលប្រជាប្រិយយ៉ាងឆាប់រហ័ស។ក្នុងឆ្នាំ២០២៤ និង២០២៥កន្លងមកមានភ្ញៀវទេសចរណ៍ចូលកម្សាន្តប្រមាណជាង១២០០នាក់ ដោយអាចផ្តល់ប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍សម្រាប់ផ្គត់ផ្គង់គ្រួសារ។តំបន់កម្សាន្តនៅទីកន្លែងនេះមានបម្រើរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ទស្សនា ផ្ទះស្នាក់ និងពិសេសជាងនេះគឺមានទទួលសេវាធ្វើម្ហូបអាហារបែបជនជាតិដើមភាគតិចផងដែរ។

ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅបានប្រាប់ឱ្យដឹងដែរថាក្រៅពីសេវ៉ាកម្មទាំងនេះប្រជាសហគមន៍ក៏មានទីតាំងបោះតង់ សេវ៉ានាំដើរកម្សាន្តព្រៃភ្នំ មើលទេសភាពដ៏ស្រស់ត្រកាល ស្តាប់និងមើលសត្វព្រៃ ងូតទឹកជ្រោះកម្សាន្តសម្បាយ ជាដើម។

តាមរយៈការបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ឡែងកៅនេះដែរ អ្នកនាង ច្រេង បេត បានឱ្យដឹងថាគឺពេលនេះបានជួយច្រើនដល់សហគមន៍គឺជួយបង្កើតការងារ និងពិសេសមិនឱ្យប្រជាសហគមន៍ធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយៗទៀតឡើយព្រោះថា ប្រជាពលរដ្ឋសហគមន៍មានការងារធ្វើ លែងពឹងផ្អែកលើព្រៃឈើ ឬសត្វព្រៃដូចសម័យមុនៗទៀតឡើយ។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាក្រសួងបរិស្ថាននឹងរៀបចំរបៀងទេសចរណ៍ធម្មជាតិតាមសហគមន៍នៅខេត្តមណ្ឌលគិរីនេះ ជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ ។

ឯកឧត្តមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានពន្យល់ថារបៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញ ឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរ ចង់ដើរកម្សាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។

គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕

អត្ថបទដែលជាប់ទាក់ទង