អ្នកនាំពាក្យគណៈប្រតិភូកម្ពុជា បានសង្កេតឃើញដោយហួសចិត្តយ៉ាងខ្លាំង ដោយបណ្តាញផ្សព្វផ្សាយព័ត៌មាន The Nation ផ្សព្វផ្សាយដោយមិនចេះខ្មាស់អៀននូវព័ត៌មានភូតភរកុហក និងបំភ្លៃការពិត

ភ្នំពេញ៖ សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យគណៈប្រតិភូកម្ពុជានៅមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU) បានសង្កេតឃើញដោយហួសចិត្តយ៉ាងខ្លាំង ដោយបណ្តាញផ្សព្វផ្សាយព័ត៌មាន The Nation នៅថ្ងៃទី២៣តុលា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយដោយមិនចេះខ្មាស់អៀននូវព័ត៌មានភូតភរកុហក និងបំភ្លៃការពិត។

