**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

បណ្ឌិត ជា មុនីឫទ្ធិ ៖ វប្បធម៌Heheបង្កើនការអភិវឌ្ឍភាពសុខដុមរមនា និង សន្តិភាពជាសកល

(ភ្នំពេញ)៖ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថ្លែងទៅកាន់អង្គបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌សកល៖ វប្បធម៌Hehe (和合文化)»ដែលមានសមាសភាពសរុប៥០រូប អញ្ជើញមកពីមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវ ក្រុមអ្នកវិភាគសង្គម និងក្រុមអ្នកសារព័ត៌មាន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថាវប្បធម៌Hehe ដែលជារួមបញ្ចូលនូវទស្សនវិជ្ជា វប្បធម៌ និងប្រព័ន្ធសាសនាចិនតាំងពីបុរាណរៀងមក ដោយប្រកាន់ខ្ជាប់នូវ «សន្តិភាព និង សមាហរណកម្ម»។ វប្បធម៌នេះបង្កើនការអភិវឌ្ឍភាពសុខដុមរមនា និង សន្តិភាពជាសកល ព្រមទាំងបានលើកស្ទួយឱ្យមនុស្សជាតិរស់នៅក្នុងសង្គមដោយការយោគយល់គ្នា ការគោរពភាពខុសគ្នា និងការរួបរួមសហការដើម្បីបង្កើនកិច្ចអភិវឌ្ឍជីវភាពតាមយុគសម័យ។ លោកបណ្ឌិតបានផ្តល់ទឡ្ហីករណ៍បន្ថែមថា វប្បធម៌ Hehe មិនត្រឹមតែជាមរតកវប្បធម៌បុរាណរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាគុណតម្លៃសកលដែលមនុស្សជាតិអាចអនុវត្តបានគ្រប់ទីកន្លែង ហើយសម្រាប់ប្រទេសកម្ពុជា វប្បធម៌នេះមានភាពស្រដៀងនឹងគុណធម៌ខ្មែរដូចជា «សាមគ្គីភាព អត់ឱន មេត្តា និងករុណា» ដែលជាគន្លងដ៏សមស្របសម្រាប់ការរីកចម្រើនរបស់សង្គម និងការរស់នៅក្នុងសន្តិភាពជាមួយបណ្តាប្រទេសទាំងអស់ក្នុងសកលលោក។

លោកបណ្ឌិតបានឯកភាពតាមប្រសាសន៍របស់លោក Liu Wenzhi តំណាងមូលនិធិចិនPEACELANDប្រចាំកម្ពុជា និងលោក Fan Daqi អនុប្រធានវិទ្យាស្ថានចិនសម្រាប់ការស្រាវជ្រាវសហសម័យពិភពលោក ដែលលោកទាំងពីរបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយវប្បធម៌ Hehe ក៏ត្រូវបានគេចាត់ទុកថា ជាវិធីមួយក្នុងការចូលរួមអនុវត្តគោលបំណង «សហការវប្បធម៌សម្រាប់សន្តិភាព» ដែលទាក់ទងទៅនឹងគំនិត «កិច្ចកសាងសហគមន៍ដែលមានជោគវាសនារួមនៃមនុស្សជាតិ» ផងដែរ។

គួរបញ្ជាក់ថា វប្បធម៌’和合’ មានន័យជាខេមភាសាថា វប្បធម៌ដែលលើកទឹកចិត្តដល់មនុស្សជាតិរួមរស់ដោយសន្តិភាព និងកិច្ចសហការល្អជាមួយគ្នា ហើយការរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌សកល៖ វប្បធម៌Hehe (和合文化)»ដែលបានសហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មូលនិធិចិនPEACELAND បានទទួលការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ខ្លឹមសារនៃអង្គបាឋកថានេះថាជាជាវេទិកាសំខាន់ក្នុងគោលបំណងចម្បងក្នុងការផ្សព្វផ្សាយនិងបណ្តុះស្មារតីសន្តិភាព សាមគ្គីភាព និងការយោគយល់គ្នារវាងប្រជាជនកម្ពុជា និងប្រជាជនចិន តាមរយៈគុណតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅនៃប្រាជ្ញាចិនដោយផ្តោតលើសន្តិភាព សាមគ្គីភាព ភាតរភាព និងមិត្តភាព៕

អត្ថបទដែលជាប់ទាក់ទង