អារ៉ាប៊ីសាអូឌីត កំពុងពិភាក្សាពីកិច្ចព្រមព្រៀងការពារជាតិ ជាមួយសហរដ្ឋអាមេរិក

វ៉ាស៉ីនតោន៖ កាសែត Financial Times បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងពិភាក្សាពី កិច្ចព្រមព្រៀងការពារជាតិ ជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងអាចសម្រេចបាន នៅពេលដែលព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ទៅកាន់សេវិតមាននាខែវិច្ឆិកា។
បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានប្រាប់កាសែត Financial Times ថាមានការពិភាក្សាអំពីការចុះហត្ថលេខានៅពេលដែលព្រះអង្គម្ចាស់យាងមក ប៉ុន្តែព័ត៌មានលម្អិតអាចប្រែប្រួល។ ការពិភាក្សាទំនងជាទាក់ទងនឹង សន្ធិសញ្ញាអាមេរិក-កាតា បន្ទាប់ពីការសន្យាថា នឹងចាត់ទុកការវាយប្រហារប្រដាប់អាវុធណាមួយលើកាតា គឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។
អារ៉ាប៊ីសាអូឌីត បានស្វែងរកជាយូរមកហើយ នូវការធានាដែលស្រដៀងទៅនឹងកិច្ចព្រមព្រៀងអាមេរិក-កាតា ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងរីយ៉ាដ និងអ៉ីស្រាអែលមានប្រក្រតីភាព។ តាមក្រសួងការបរទេសអាមេរិក ប្រាប់ Financial Times កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយអារ៉ាប៊ីសាអូឌីត គឺមូលដ្ឋានគ្រឹះដ៏រឹងមាំនៃយុទ្ធសាស្ត្រក្នុងតំបន់៕
