ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ចាត់តំណាងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍

កំពត៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍មរណៈចំនួន ០១នាក់ ទឹកប្រាក់សរុបចំនួន ៦.០០០.០០០រៀល (ប្រាំមួយលានរៀលគត់) ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានវត្តមានអញ្ជើញចូលរួមពី នាយ-នាយរងការិយាល័យ បុគ្គលិក ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងបានពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ទោស្នងការ ជូនដល់បងប្អូនក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់អប់រំកូនចៅ និងថែរក្សាសុខភាព អនាម័យ ដើម្បីជៀសវាងឆ្លងនូវជំងឺផ្សេងៗ ៕

