កម្ពុជាប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការអះអាងជាឯកតោភាគីរបស់យោធាថៃដែលថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការអះអាងជាឯកតោភាគីរបស់យោធាថៃដែលថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ» ដោយចាត់ទុកការអះអាងនេះថា គ្មានតម្លៃគតិយុត្តនោះឡើយ ហើយកម្ពុជារក្សាសិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សិទ្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។

