នាយករដ្ឋមន្រ្តីហុងគ្រី រំពឹងថានឹងបានជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗ ដើម្បីជជែកអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ

ប៊ុយដាប៉ែស៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ លោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រី បាននិយាយថា លោករំពឹងថានឹងបានជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗ ដើម្បីជជែកអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ហុងគ្រី លោក Orban បញ្ជាក់ថា «មានកាលបរិច្ឆេទ របៀបវារៈនៃការចរចារួចរាល់ប្រហែល ៨០ភាគរយហើយ។ នៅពេលដែលយើងមានការព្រមព្រៀងជាមួយអាមេរិក ពាក់ព័ន្ធនឹងពន្ធគយ ២០ភាគរយដែលនៅសល់ យើងនឹងប្រកាសថានឹងមានជំនួបនៅពេលណា»។
តាមលោក Orban នៅក្នុងរបៀបវារៈរបស់ខ្លួន ហុងគ្រី ចង់ប្រើសន្ធិសញ្ញាពន្ធដែលធ្លាប់មាន មកទប់ស្កាត់ការយកពន្ធទ្វេដង ក្នុងចំណោមបញ្ហា និងការវិនិយោគផ្សេងៗទៀត។
គួរបញ្ជាក់ថា ហុងគ្រី និងសហរដ្ឋអាមេរិក ធ្លាប់មានសន្ធិសញ្ញាពន្ធជាមួយគ្នា តែក្រោយមកនៅឆ្នាំ ២០២២ សហរដ្ឋអាមេរិក បានបញ្ចប់សន្ធិសញ្ញានោះ៕
