**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោក ដូណាល់ ត្រាំ អះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌា សន្យាឈប់ទិញប្រេងពីរុស្ស៉ី

វ៉ាស៊ីនតោន៖  បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៥ ខែតុលា បានអះអាងថានាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសន្យាជាមួយរូបលោកថាឥណ្ឌានឹង ឈប់ទិញប្រេងពីរុស្ស៉ី ប៉ុន្មានខែបន្ទាប់ពីលោក ត្រាំ ដំឡើងពន្ធគយលើទំនិញនាំចូលពីឥណ្ឌា។

ភ្លាមៗខាងឥណ្ឌាមិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់លោក ត្រាំ នៅឡើយទេ។ លោក ម៉ូឌី កន្លងមកបានប្រកាន់ជំហរថាឥណ្ឌានឹងនៅតែបន្តទិញប្រេងពីរុស្ស៉ីដែលជា សម្ព័ន្ធមិត្តជាប់ប្រវត្តិសាស្ត្ររបស់ខ្លួន បើទោះជាទីក្រុងមូស្គូកំពុងឈ្លានពានអ៊ុយក្រែនក៏ដោយ។

ក៏ប៉ុន្តែ លោក ម៉ូឌី ហាក់ដូចជាបានបង្ហាញពីបំណងចង់សា្ដរទំនាក់ទំនងឡើងវិញជាមួយលោក ត្រាំ តាមរយៈការជួបពិភាក្សាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំ ទីក្រុងញូវដែលី និងជាមនុស្សជំនិតម្នាក់របស់លោក ត្រាំ គឺលោក Sergio Gor ប៉ុន្មានម៉ោងក្រោយទូតអាមេរិកថ្មីរូបនេះធ្វើដំណើរទៅដល់ទីក្រុងញូវដែលី។

គួរបញ្ជាក់ថា នៅក្រោយជំនួបជាមួយលោក ម៉ូឌី លោក Sergio Gor បាននិយាយថារដ្ឋបាលលោក ត្រាំ ឱ្យតម្លៃលើទំនាក់ទំនងជាមួយឥណ្ឌា ហើយថាលោកមានសុទិដ្ឋិនិយមថានឹងមាន កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ម៉ូឌី ក្នុងពេលឆាប់ៗ។

លោក ត្រាំ កាលពីខែសីហាកន្លងទៅ បានដំឡើងការយកពន្ធគយលើការនាំចូលទំនិញពីឥណ្ឌាដល់ ៥០ភាគរយ ខណៈក្រុមមន្ត្រីជំនិតៗរបស់លោក ត្រាំ ចោទថាឥណ្ឌាកំពុងទ្រទ្រង់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន តាមរយៈការបន្តទិញប្រេងពីមូស្គូ៕

អត្ថបទដែលជាប់ទាក់ទង