អ្នកឧកញ៉ា លី ឃុនថៃ ទទួលជួបពិភាក្សាការងារ និងចុះអនុស្សរណយោគយល់ (MOU) ជាមួយក្រុមហ៊ុន CHUANGQI LAW FIRM

ប្រទេសចិន ៖ រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ALPHA GROUP អញ្ជើញទស្សនកិច្ច និងពិភាក្សាការងារ ព្រមទាំងបានចុះអនុស្សរណយោគយល់ (MOU) ជាមួយក្រុមហ៊ុន CHUANGQI LAW FIRM ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា។
ក្នុងការទស្សនកិច្ចនេះអ្នកឧកញ៉ា បានធ្វើការផ្សព្វផ្សាយបន្ថែម ពីសក្ដានុពលរបស់កម្ពុជា ដោយរួមមានទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ គោលបំណងទាក់ទាញវិនិយោគិនអោយវិនិយោគបន្ថែមនៅប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះអ្នកឧកញ៉ា លី ឃុនថៃ ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគចិន និងប្ដេជ្ញាជំរុញបន្ថែមទៀតឲ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅប្រទេសកម្ពុជា។













