រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

សៀមរាប៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំសាលាខេត្តបានរៀបចំកិច្ចសាមញ្ញលេីកទី១៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក នាយករដ្ឋបាល លោក អភិបាលក្រុង ស្រុក នាយកទីចាត់ការ អង្គភាព។
បន្ទប់ពីអង្គប្រជុំបានអនុម័តរបៀបវារៈចំនួន ៤រួចមក ក្រុមប្រឹក្សាខេត្តក៏បានលេីឡេីងនូវបញ្ហាទឹកភ្លៀងទឹកលិចផ្លូវ សណ្តាប់ធ្នាប់សាធារណៈ និងចំណុចមួយចំនួនតូចក្នុងរបាយការណ៍។ ជាមួយគ្នានឹងការលេីកឡេីងរបស់ក្រុមប្រឹក្សាខេត្ត លោក លី សារី បានបញ្ជាក់ថាចំពោះទឹកភ្លៀងជន់លិចនេះ ជាកត្តាធម្មជាតិ ដែលភ្លៀងបានធ្លាក់ខ្លាំងគ្រប់ទិសទី ធ្វេីឱ្យស្រុកមួយចំនួន ក៏បានជន់លិច កត្តានេះបណ្តាលមកទឹកហូរមិនទាន់និងបងប្អូនធ្វេីការចាក់ដីហេីយដាក់លូមិនត្រូវតាមស្តង់ដារ។ ទន្ទឹមនឹងនេះជន់លិចនេះ រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុង ស្រុក បានចុះពិនិត្យស្ថានភាពមុខទឹក និងធ្វេីការកាយរំដោះទឹកជាបន្ទាន់ផងដែរ។ ដោយឡែក ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ ក្រុងបានចុះអប់រំណែនាំជាបន្តបន្ទាប់ និងពេលខ្លះរហូតដល់ដកសម្ភារយកទៅរក្សាទុកថែមទៀត។
លោក អភិបាលរងខេត្តក៏បានជម្រាបដល់អង្គប្រជុំអំពីស្ថានជនភៀសសឹកដែលមកដល់បច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋបានជម្លៀសចេញពីតំបន់សមរភូមិខេត្តឧត្តរមានជ័យ និងខេ ត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋានតាមបណ្តាក្រុង ស្រុកទាំង១៣ ក្នុងខេត្តសៀមរាប សរុបចំនួន ៨៧២ គ្រួ សារ ស្មើនឹងចំនួន ២ ៧០៤នាក់ ស្រី ១ ៤៧៨នាក់ ដែលបានរៀបចំទីតាំងសុវត្ថិភាព ចំនួន ១៤១ទីតាំង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏ដូចជាសប្បិរសជនក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគ និងសម្ភារប្រេីប្រាស់ជូនដល់ពួកគាត់ដោយពុំឱ្យមានខ្វះខាតឡេីយ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមបំរុងនឹងការស្តារឡើងវិញនូវផលប៉ះពាល់ដំណាំស្រូវ ហេដ្ឋា រចនាសម្ព័ន្ធ សាលារៀន វត្តអារ៉ាមផងដែរ។
ឯកឧត្តម តោ គឹមស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអភិបាលខេត្តដែលបានយកចិត្តទុកដាក់ និងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលបានភៀសសឹកចាប់ពីជម្លៀសមកពីមានសង្គ្រាមដំបូងរហូតដល់បច្ចុប្បន្ន។ ជាមួយនេះ ក៏សូមកោតសរសេីរគណៈអភិបាល អំពីការដោះស្រាយនូវបញ្ហាទឹកភ្លៀងជន់លិចបានស្រកទាន់ពេលវេលា៕

